Breaking News ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ទទួលស្គាល់ការស្លាប់របស់ មេដឹកនាំកំពូល Ayatollah Ali Khamenei
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

Breaking News ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ទទួលស្គាល់ការស្លាប់របស់ មេដឹកនាំកំពូល Ayatollah Ali Khamenei

 ទីក្រុងវ៉ាស៊ីនតោន ៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNN បានឱ្យដឹងថា ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ជាច្រើន នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានទទួលស្គាល់ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ពិតជាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ IRIB បានរាយការណ៍ដូច្នេះថា «មេដឹកនាំកំពូលអ៉ីរ៉ង់បានពលីហើយ»។ ចំណែក ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim និង Fars news ក៏បានទទួលស្គាល់ពី ការស្លាប់របស់លោក Ali Khamenei។ 

ការទទួលស្គាល់របស់ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦ ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរួមគ្នាធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល៕

ប្រភព (CNN)


Post a Comment (0)
Previous Post Next Post