នាយករដ្ឋមន្ត្រី៖ កម្ពុជា​រង់ចាំ​ដោះស្រាយ​បញ្ហា​ជាមួយ​ថៃ​ដោយ JBC និង​មិន​ទទួល​ស្គាល់​ការ​កាន់កាប់​ដោយ​ប្រើកម្លាំង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

នាយករដ្ឋមន្ត្រី៖ កម្ពុជា​រង់ចាំ​ដោះស្រាយ​បញ្ហា​ជាមួយ​ថៃ​ដោយ JBC និង​មិន​ទទួល​ស្គាល់​ការ​កាន់កាប់​ដោយ​ប្រើកម្លាំង

 លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្ឃឹម​​ថា ភាគី​ថៃ​នឹង​វិល​មក​បន្ត​ការ​ចរចា​ វាស់វែង​បោះ​បង្គោល​ព្រំដែន​ឡើង​វិញតាមយន្តការ​ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្រោយ​ពេល​ថៃ​បោះ​ឆ្នោត ​រួច​រាល់ ដើម្បី​បញ្ជៀស​ការ​លំបាក​សម្រាប់​ប្រជាជន​នៅ​ព្រំដែន។ លោក​បញ្ជាក់​ថា កម្ពុជា​ការពារ​អធិបតេយ្យភាព បូរណភាពទឹកដី ដែល​ទទួល​ស្គាល់​ដោយ​ច្បាប់​អន្តរជាតិ។


លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «ពិតណាស់​ ឥឡូវ​ធ្វើ​មិនទាន់កើត ដោយសារ​ការ​បោះ​ឆ្នោត​នៅថៃ ប៉ុន្តែ​ទៅមុខ​ទៀត​ យើង​សង្ឃឹមថា យន្តការ​នេះ​គឺ​ជា​អ្វី​ដែល​នឹង​ត្រូវ​ប្រើ​ដើម្បី​ធានា​នូវ​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ​ ឲ្យ​ប្រជាជន​នៅព្រំដែន​នៃ​ប្រទេ​ទាំងពីរ​កុំ​ឲ្យ​មាន​ការ​លំបាក​ដូច​ ៦ខែ​កន្លង​មក​នេះ»។​


លោក​ថ្លែង​ដូច្នេះ​ ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​សិស្ស​ជាប់​បាក់ឌុប​និទ្ទេស A នៅ​ព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ​នេះ។​


លោក​ថ្លែង​បន្ត​ថា៖ «ពាក់​ព័ន្ធ​នឹង​ព្រំដែនកម្ពុជា​ថៃ​ គឺ​ព្រំដែន​អន្តរជាតិ រវាង​រដ្ឋ​និង​រដ្ឋ​ និង​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​អន្តរជាតិ ជា​ពិសេស​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ ហេតុដូច្នេះ កម្ពុជា​ប្រកាន់​ជំហរ​ដាច់​ខាត​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាពទឹកដី ទាំង​បច្ចុប្បន្ន ទាំង​ទៅអនាគត ដោយ​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ដែល​កម្ពុជា​មាន ស្រប​តាម​ច្បាប់​អន្តរជាតិ។ ហើយ​កម្ពុជា​មិន​ទទួល​ស្គាល់​ដាច់​ខាត​នូវ​ការ​កែប្រែ​ខ្សែ​បន្ទាត់​ព្រំដែន ឬ​ការ​កាន់កាប់​ទឹកដី​ដោយ​ខុស​ច្បាប់​អន្តរជាតិ គឺ​តាមរយៈ​ការ​ប្រើប្រាស់​កម្លាំង»។​


កម្ពុជា​នឹង​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​ដោយ​យន្តការ​សន្តិវិធី តាម​កិច្ច​ព្រមព្រៀង​ដែល​ភាគី​ទាំងពីរ​បានចុះ​ហត្ថលេខា និង​ឯកសារ​នានា​ដែល​បន្សល់ទុក​ពី​សម័យ​អាណានិគម​បារាំង។ កម្ពុជា​រកវិធី​ដោះស្រាយ​ជម្លោះ​នេះ​ឲ្យចប់ ដើម្បី​កុំ​ឲ្យ​វា​បន្ត​រហូត​ដល់​មនុស្ស​ជំនាន់ក្រោយៗ​ទៀត។ នេះ​បើ​តាម​លោក ហ៊ុន ម៉ាណែត។


លោកនាយករដ្ឋមន្ត្រី​​បញ្ជាក់​ដែរ​ថា ទោះបី​មិន​សូវ​ឃើញ​គ្ឌុងគ្ឌាំង ប៉ុន្តែ រាជរដ្ឋាភិបាល​មិន​នៅ​ស្ងៀម​ទេ គ្រាន់តែ​ពេល​ខ្លះ​មិន​អាច​បង្ហាញ​តាម​រយៈ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​រាល់​ថ្ងៃ។ លោកថ្លែង​អំណរ​គុណ​ដល់​ប្រជាពរលដ្ឋ​ទាំងក្នុង​និង​ក្រៅប្រទេស​ដែល​បាន​បង្ហាញ​​សាមគ្គីជាមួយ​គ្នា​ក្នុង​កិច្ច​ការពារ​ទឹកដី៕


Post a Comment (0)
Previous Post Next Post