ជនជាតិចិនចំនួន២នាក់ត្រូវ​បាន​បញ្ជូនទៅឃុំខ្លួន​នៅព្រៃស ពាក់ព័ន្ធ online scam
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ជនជាតិចិនចំនួន២នាក់ត្រូវ​បាន​បញ្ជូនទៅឃុំខ្លួន​នៅព្រៃស ពាក់ព័ន្ធ online scam

 ចៅក្រម​ស៊ើបសួរ​នៃសាលាដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃទី២៧ ខែកុម្ភៈ បានចេញដីកាចំនួន២ផ្សេងគ្នាបង្គាប់ឱ្យឃុំខ្លួនបុរសជនជាតិចិនចំនួន២នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង។


ជនជាតិចិន ដែលចៅក្រមស៊ើបសួរ លោក​ ស សំណាង​ បាន​សម្រេច​ឃុំ​ខ្លួន​ មាន​ឈ្មោះ Wang Zongging និង​ ឈ្មោះ Liu Dinghua។ ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​នៅចំណុចផ្ទះលេខ០២-០៨៧ បុរីអេលីហ្សេ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៣៨០ ក្រមព្រហ្មទណ្ឌ។ នេះ​បើ​តាមរបាយការណ៍​របស់​លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។


យោង​តាម​ក្រសួងយុត្តិធម៌ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ​ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត៕


Post a Comment (0)
Previous Post Next Post