ពេញ១ខែកុម្ភៈ មានគ្រោះអគ្គិភ័យបាន​កើតឡើងជិត១០០ករណី នៅទូទាំងប្រទេស​កម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ពេញ១ខែកុម្ភៈ មានគ្រោះអគ្គិភ័យបាន​កើតឡើងជិត១០០ករណី នៅទូទាំងប្រទេស​កម្ពុជា

 នៅ​ក្នុង​រយៈ​ពេល​ពេញ​​១ខែកុម្ភៈ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៨ ​កន្លងមកនេះមានគ្រោះអគ្គិភ័យបាន​កើតមាន​ឡើងចំនួន៩៧ករណី នៅទូទាំងប្រទេស​កម្ពុជា។ ​នេះ​បើ​តាមរបាយការណ៍​​របស់​​ក្រសួង​មហាផ្ទៃ ដោយ​​គ្រោះ​អគ្គិភ័យ​ទាំង​នោះ បាន​បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​សំបែង​ប្រជាពលរដ្ឋ ៨៣ ខ្នង តូប ១ខ្នង ឃ្លាំង ១០​ខ្នង កុដិ ៨​ខ្នង វិហារ​១ខ្នង បន្ទ​ប់ ៤​បន្ទប់ និងអគារស្នាក់នៅ ១ខ្នង។


 ជាមួយគ្នានេះ ​គ្រោះកាចនេះ ក៏​បណ្ដាល​ឱ្យឆេះ​អាហារ​ដ្ឋាន ១​ខ្នង ព្រៃ ៦​កន្លែង រោង ១ខ្នង រោង​ចិញ្ចឹម​សត្វ ១​កន្លែង រោង​ចម្ការ ១កន្លែង ប្រអប់​ភ្លើង ១​កន្លែង ដេប៉ូ​លក់​ឈើ ១​កន្លែង គំនរ​កង់​ឡាន ១កន្លែង គំនរ​អេត​ចាយ ១កន្លែង គំនរ​ទុយយោទឹក ១​កន្លែង ឡ​សម្ងួត​ធ្យូង ១កន្លែង រោងចក្រ ១​ខ្នង រថយន្ត ៣គ្រឿង ព្រម​ទាំង​សម្ភារ​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត។ 


ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់ថា ករណី​អគ្គិភ័យ​ទាំង​នោះ បាន​​កើត​មាន​​ឡើង​នៅ​ក្នុង​មូលដ្ឋាន​ជា​អាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត តាកែវ ស្វាយរៀង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ក្រចេះ ស្ទឹងត្រែង ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ ព្រះសីហនុ កោះកុង សៀមរាប រតនៈគិរី និងខេត្តបន្ទាយមានជ័យ។


គួររំឭក​ថា ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥  មានគ្រោះអគ្គិភ័យកើតឡើងជាង ៧០០លើក នៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់-របួសជាង៧០នាក់ បំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋជាង ៦៧០ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ចំណែក​នៅ​ដើម​ឆ្នាំ ​២០២៦នេះ ជាពិសេស​ក្នុងខែកុម្ភៈ​​កន្លងមកនេះ គ្រោះ​អគ្គិសនី​បានកើតមានឡើង​កាន់​តែ​ច្រើន ដែល​ទាមទារ​ឱ្យមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់បំផុត ដើម្បីបង្ការកុំ​ឱ្យ​គ្រោះកាច​នេះ​កើត​មានឡើង៕


Post a Comment (0)
Previous Post Next Post