ចិន​និង​វៀតណាម​៤នាក់​ជាប់​គុក​១ជីវិត ខ្មែរម្នាក់ជាប់​២០ឆ្នាំករណី​ផលិត​ ជួញដូរ​គ្រឿងញៀន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ចិន​និង​វៀតណាម​៤នាក់​ជាប់​គុក​១ជីវិត ខ្មែរម្នាក់ជាប់​២០ឆ្នាំករណី​ផលិត​ ជួញដូរ​គ្រឿងញៀន

 តុលាការ​ខេត្ត​ព្រះសីហនុ ផ្តន្ទាទោសជនជាប់ចោទជនជាតិ​វៀតណាម​១នាក់ និង​ចិន ៣​នាក់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ខណៈ​ជនជាតិ​ខ្មែរ​ម្នាក់​ចាប់​ ២០​ឆ្នាំ​ករណី​ផលិត​ជួញដូរ​គ្រឿង​ញៀន និង​សម្អាត​ប្រាក់ និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​លិខិត​អនុញ្ញាត ដែល​បាន​ប្រព្រឹត្ត​កាលពីឆ្នាំ២០២៤។


ជនជាប់ចោទ​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយជីវិត​មាន​ឈ្មោះ ដូ ធានក្វាង (Do Thien Quang) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម, និង​ជនជាតិ​ចិន​៣​នាក់ឈ្មោះ ស៊ាវ ឈីហុង (Xiao Qihong) អាយុ៣៣ឆ្នាំ, ចាង ឈូយី (Zhang Chu Yu) ភេទស្រី អាយុ៣២ ឆ្នាំ និង ថា ចាងវ័យ (Tang Zhang Wei) ភេទប្រុស អាយុ៣៨ឆ្នាំ។ 


បន្ថែម​លើ​ការ​ជាប់​ពន្ធនាគារ​នេះ ពួក​គេ​ត្រូវ​ពិន័យជាប្រាក់ចំនួន ២០០.០០០.០០០៛ (ពីររយលាន) រៀល ផងដែរ។ នេះ​បើ​តាម​អ្នក​នាំពាក្យ​អយ្យការ​អម​តុលាការ​ខេត្ត​ព្រះសីហនុ។


ជនជាតិខ្មែរ​ម្នាក់​ឈ្មោះ ហេង រិទ្ធថា អាយុ ៣៨ឆ្នាំ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ២០​ឆ្នាំ​ ពិន័យ​ប្រាក់ ១០០​លានរៀល ពី​បទ​សំគំនិត​ផលិត ជួញដូរ​គ្រឿងញៀន និង​សម្អាត​ប្រាក់។


ក្រៅពី​នេះ មាន​អ្នក​ពាក់​ព័ន្ធ​ជនជាតិ​ចិន ៣នាក់​ផ្សេង​ទៀត និង​ជនជាតិ​វៀតណាម​ម្នាក់​ទៀត​ត្រូវ​បាន​ដាក់​ពន្ធនាគារ​២ឆ្នាំ ពីបទ​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នៃ​សារធាតុ​ញៀន។


ជនជាប់ចោទទាំង​អស់​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​ និង​ជួញដូរ​គ្រឿងញៀន​កេតាមីន​ ជាង ៦០គីឡូក្រាម និង​សារធាតុ​គីមីផ្សំ​ជាង ៥០គីឡូក្រាម​ ដែល​ត្រូវ​បាន​បង្ក្រាប​នៅ​ខែមិថុនា ឆ្នាំ២០២៤ នៅខេត្ត​ព្រះសីហនុ។ នេះ​បើ​យោង​តាម​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន៕


Post a Comment (0)
Previous Post Next Post