រយៈពេលកន្លះខែមីនាមានករណីគ្រោះអគ្គិភ័យបានឆេះបំផ្លាញផ្ទះពលរដ្ឋជាង២០ខ្នង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រយៈពេលកន្លះខែមីនាមានករណីគ្រោះអគ្គិភ័យបានឆេះបំផ្លាញផ្ទះពលរដ្ឋជាង២០ខ្នង

 ភ្នំពេញ:យោងតាមរបាយការរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ

ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នេញថា ក្នុងរយៈពេល១៥ថ្ងៃកន្លងមកនេះ ពោលគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យបានកើតឡើងចំនួន២៨ករណី។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យមានការខូចខាត និងឆេះផ្ទះសំបែងប្រជាពលរដ្ឋ២២ខ្នង បន្ទប់ស្នាក់នៅ៣ ព្រៃ៣កន្លែង តូបលក់ដូរ២ ឡថ្នាំជក់១ រោងដាក់ចំបើង១ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។

ករណីអគ្គិភ័យទាំងនេះ មាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កែប ព្រះសីហនុ ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កពង់ធំ ស្ទឹងត្រែង ត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែង។ គួរបញ្ជាក់ថា ក្នុងខែកុម្ភៈកន្លងទៅ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើង៩៧ករណី បណ្ដាលឱ្យខូចខាត និងឆេះផ្ទះសំបែងប្រជាពលរដ្ឋ៨៣ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់ និងអគារស្នាក់នៅ១ខ្នង៕ជ្រោយពេជ្រ




Post a Comment (0)
Previous Post Next Post