ស្លាប់៥នាក់ ទាំងព្រឹកដោយសារអ្នកបើកឡានដឹកគ្រាប់ស្វាយចន្ទី ងងុយដេក រេចង្កូតបុកអ្នកថ្មើរជើង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ស្លាប់៥នាក់ ទាំងព្រឹកដោយសារអ្នកបើកឡានដឹកគ្រាប់ស្វាយចន្ទី ងងុយដេក រេចង្កូតបុកអ្នកថ្មើរជើង

 ខេត្តកំពង់ធំ ៖ ករណីអ្នកបើកបររថយន្តដឹកគ្រាប់ស្វាយចន្ទី បានងោកមួយភាំង ស្រាប់តែរេចង្កូតបុកអ្នកថ្មើរជើង បណ្តាលឱ្យស្លាប់៥នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក សាន វឿន អភិបាលរងស្រុកសន្ទុក បានឱ្យដឹងតាមទូរស័ព្ទថា ភាគីខាងរថយន្តមួយគ្រឿងខាងលើដឹកគ្រាប់ស្វាយចន្ទី ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-2070 បើកបរដោយឈ្មោះឈ្មោះ វេង គ្រឹស្នា ភេទប្រុស អាយុ៣០ ឆ្នាំ នៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងវិហារ ខេត្តព្រះវិហារ ត្រូវបានឃាត់ខ្លួន។

 

ចំណែកជនរងគ្រោះទាំង៥នាក់បានស្លាប់បាត់បង់ជីវិត រួមមាន ១-ឈ្មោះ សៀង ខាន់ ភេទស្រី អាយុ៦៥ឆ្នាំ នៅភូមិជាយស្បៃ ២-ឈ្មោះ ធឿន ចាន់នី ភេទស្រី អាយុ១០ ឆ្នាំ នៅភូមិជាយស្បៃ ៣-ឈ្មោះ ធឿន ស្រីខួច ភេទស្រី អាយុ ១២ឆ្នាំ នៅភូមិជាយស្បៃ ៤-ឈ្មោះ គង់ គី ភេទស្រី អាយុ ៧៣ ឆ្នាំ នៅភូមិជាយស្បៃ និងទី៥-ឈ្មោះ ជា សុខហេង ភេទស្រី អាយុ៨ ឆ្នាំ នៅភូមិជាយស្បៃ របួស ធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។

 

លោកអភិបាលរងស្រុកសន្ទុក បានឱ្យដឹងបន្តថា គ្រោះថ្នាក់នេះបង្កឡើង រវាងរថយន្តបុកអ្នកថ្មើរជើងមួយក្រុមដែលកំពុងតែធ្វើដំណើរក្នុងទិសដៅពីទិសខាងជើងទៅត្បូង ក្នុងទិសដៅបញ្ច្រាសគ្នា។

មុនពេលកើតហេតុ រថយន្តដឹកគ្រាប់ស្វាយចន្ទី បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងពីខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ចាម លុះមកដល់កន្លែងកើតហេតុខាងលើ អ្នកបើកបរងងុយដេក ក៏រ៉េចង្កូតទៅឆ្វេង បុកអ្នកថ្មើរជើងដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នានោះពេញទំហឹង បណ្តាលឱ្យជនរងគ្រោះចំនួន៥នាក់បានស្លាប់ ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែក អ្នកបើកបរ ត្រូវសមត្ថកិច្ចរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី ៕




Post a Comment (0)
Previous Post Next Post