ឃាត់​ខ្លួន​វៀតណាម១៧នាក់ ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​៤៩​នាក់​ករណី online scam
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ឃាត់​ខ្លួន​វៀតណាម១៧នាក់ ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​៤៩​នាក់​ករណី online scam

 កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្ក្រាប ទីតាំងលួចលាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន២កន្លែង នៅរាជធានីភ្នំពេញ ស្ថិតនៅ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់​ខ្លួន​មនុស្ស​សរុប ៦៦​នាក់។


លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បាន​ឲ្យ​ដឹង​ថា ករណីទី១ សមត្ថកិច្ច​បានពិនិត្យឃើញភាពមិនប្រក្រតីនៅជាន់ទី៧ និងជាន់ទី១០ នៃអគារ MSK ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ហើយ​បានឃាត់ខ្លួនមនុស្សសរុបចំនួន ១៧នាក់ ដែល​ជាជនជាតិ​វៀតណាម ក្នុងនោះមាន ៧នាក់ ពុំមានលិខិតឆ្លងដែនជាប់ខ្លួនឡើយ។


សមត្ថកិច្ចរកឃើញវត្ថុតាងដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមានកុំព្យូទ័រ​និង​ទូរស័ព្ទ​រាប់​សិប​គ្រឿង។ សមត្ថកិច្ចសន្និដ្ឋាន​ថា ក្រុម​នេះ​បានធ្វើសកម្មភាពលោងលោមស្នេហា មាន​គោលដៅ​ច្បាស់លាស់ក្នុងការ "ជំរិតទារប្រាក់ ឬគំរាមកំហែង" ដោយ​ប្រើប្រាស់វីដេអូអាសអាភាស​ដែល​លួច​ថតបាន ទៅផ្ញើឱ្យក្រុមគ្រួសារ ឬកន្លែងការងាររបស់ជនរងគ្រោះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ​ជន​រងគ្រោះ ប្រសិន​បើជនរងគ្រោះ​មិនធ្វើតាមការទាមទាររបស់ពួកគេ។


ករណីទី២ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្ថិតនៅអាគារជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត​ សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរកឃើញមនុស្សសរុប ៤៩ ក្នុងនោះមាន ១៩​នាក់​ជា​ជនជាតិ​ម៉ាឡេស៊ី និង ៣០​នាក់​ជា​ជនជាតិ​ឥណ្ឌូនេស៊ី។ សមត្ថកិច្ច​បាន​រក​ឃើញ​ទូរស័ព្ទ​ចំនួន ១៨៥​គ្រឿង និង​កុំព្យូទ័រ​ជា​ច្រើន​គ្រឿង​ទៀត។


ជនសង្ស័យ​នៃ​ករណី​ទាំង​ពីរ​ត្រូវ​បានបញ្ជូន​ទៅ​តុលាការ​ដើម្បី​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់៕


Post a Comment (0)
Previous Post Next Post