ប្រាសាទ​ព្រះវិហារ​ខូចខាត​លើស​ពី​​ចំនួន​​៥៦២កន្លែង ធ្វើ​ឲ្យ​ប្រតិភូក្រសួង​វប្បធម៌មាន​ភាព​ក្ដុកក្ដួលនិង​រន្ធត់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ប្រាសាទ​ព្រះវិហារ​ខូចខាត​លើស​ពី​​ចំនួន​​៥៦២កន្លែង ធ្វើ​ឲ្យ​ប្រតិភូក្រសួង​វប្បធម៌មាន​ភាព​ក្ដុកក្ដួលនិង​រន្ធត់

 ប្រតិភូ​ពី​ក្រសួង​​វប្បធម៌ មាន​សេចក្ដីរន្ធត់​ ​ក្ដុកក្ដួល នៅ​ពេល​ដែល​បាន​ទៅទស្សនា​ប្រាសាទ​ព្រះវិហារ​ដែល​បាន​រង​ការ​ខូច​ខាត​ចំនួន ៥៦២​កន្លែង​ពីការ​វាយ​ប្រហារ​របស់​យោធាថៃ នៅខែ​កក្កដា និង​ខែធ្នូ​ឆ្នាំ​២០២៥។


លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅ​ថ្ងៃទី២០ មីនា បានទៅ​ពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធកាលពីខែកក្កដា​ និងខែធ្នូឆ្នាំ២០២៥កន្លងទៅ​ ដោយមានការចូលរួមពីលោក​ គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក​ គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និង​លោក​ ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា​និងមន្ត្រីជំនាញ។


អាជ្ញាធរជាតិព្រះវិហារ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ក្នុងបេសកកម្មខាងនេះ លោកស្រី​រដ្ឋមន្រ្តី និងប្រតិភូទាំងអស់បានសម្តែងនូវមនោសញ្ចេតនារន្ធត់ ក្តុកក្តួល និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញដ៏ធំធេងបំផុតចំពោះបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារដែលជាសម្បត្តិរបស់មនុស្សជាតិ។



លោកស្រី ភឿង សកុណា ត្រូវ​បាន​ស្រង់​សម្ដី​ដោយ​អាជ្ញាធរ​ជាតិព្រះវិហារ​​ថា៖ «ការខូចខាត​ បាក់បែក​ ដែលបានពិនិត្យឃើញ​ដោយផ្ទាល់ភ្នែកនេះមានទំហំរាប់រយដងលើសពីរបាយការណ៍ខូចខាតរៀបចំដោយអាជ្ញាធរជាតិព្រះវិហារកន្លងទៅដែលបានកត់ត្រាការខូចខាតសរុបចំនួន​ ៥៦២កន្លែង»។


អាជ្ញាធរ​ជាតិព្រះវិហារ​ថ្លែង​ថា គ្រប់ប្រទេសទាំងអស់មានភារកិច្ចក្នុងការការពារសម្បត្តិវប្បធម៌​ ដោយមិន​ត្រូវ​យក​សម្បត្តិបេតិកភណ្ឌជាគោលដៅនៃការវាយប្រហារនោះ​ទេ​ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ កាតព្វកិច្ច​នេះ​ដូច​មាន​ចែង​ក្នុង​អនុសញ្ញាឆ្នាំ១៩៧២​ ស្តីពីបេតិកភណ្ឌពិភពលោក​ និងអនុសញ្ញាឆ្នាំ១៩៥៤​ ស្តីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងជម្លោះប្រដាប់អាវុធ។



យោង​តាម អាជ្ញាធរជាតិ​ព្រះវិហារ​ ប្រាសាទព្រះវិហាររងការខូចខាតចំនួន​ ១៤២កន្លែង​ នៅក្នុងការវាយប្រហារដោយប្រដាប់អាវុធកាលពីខែកក្កដា​ និងខូចខាតបន្ថែមចំនួន​ ៤២០កន្លែងទៀតក្រោយខែធ្នូឆ្នាំ២០២៥​ ដោយរាប់ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ រហូតដល់គោបុរៈទី៥។


បន្ថែម​ពី​លើ​នេះ ក៏​មាន​ការខូចខាតការដ្ឋានគម្រោងសហប្រតិបត្តិការរបស់ប្រទេសឥណ្ឌានៅគោបុរៈទី៥ និងការដ្ឋានជួសជុលជណ្តើរខាងជើង ដែលជាជំនួយរបស់ស្ថានទូតអាមេរិក និងការខូចខាតវត្តកែវសិក្ខាគិរីស្វរៈផង​ដែរ៕





Post a Comment (0)
Previous Post Next Post