ក្នុង​ពេល​កម្ពុជា​ប្រឈមការឈ្លានពាន​ទន្ទ្រានកាន់កាន់កាប់និង​បង្ខូចកេរ្តិ៍ឈ្មោះ មន្ត្រីការទូត​កម្ពុជា​ត្រូវ​ប្រឹងធ្វើការកាន់តែខ្លាំង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្នុង​ពេល​កម្ពុជា​ប្រឈមការឈ្លានពាន​ទន្ទ្រានកាន់កាន់កាប់និង​បង្ខូចកេរ្តិ៍ឈ្មោះ មន្ត្រីការទូត​កម្ពុជា​ត្រូវ​ប្រឹងធ្វើការកាន់តែខ្លាំង

 ប្រមុខ​ការទូត​កម្ពុជា លោក​ ប្រាក់​ សុខុន​ ជំរុញ​ឲ្យ​អ្នក​ការទូត​កម្ពុជា​ប្រឹងប្រែងបំពេញ​ការងារ​ការទូត​របស់​ខ្លួន​ឲ្យ​​កាន់​តែ​ខ្លាំង នៅ​ពេល​ដែល​កម្ពុជា​កំពុង​​រងការ​ឈ្លានពាន ទន្ទ្រាន​យក​ទឹកដី និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ពី​ប្រទេស​ជិត​ខាង។


ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​របស់​ក្រសួង​ការបរទេស នៅ​ថ្ងៃទី៥ ខែមីនា​នេះ លោកឧប​នាយករដ្ឋមន្ត្រី ប្រាក់​ សុខុន លើក​ឡើង​ថា​ កម្ពុជា​កំពុង​ប្រឈម និង​រងគ្រោះ​ពី​ការ​ឈ្លានពាន​ ការ​ទន្ទ្រាន​យក​ទឹកដី ការ​បង្ខូច​កេរ្តិ៍ឈ្មោះពី​អ្នក​ជិត​ខាងរបស់​ខ្លួន​ ដែល​មាន​ប្រៀប​ផ្នែក​យោធា និង​សេដ្ឋកិច្ច​។


ស្របពេល​ជាមួយ​គ្នា​នេះ ការ​ប្រែ​ប្រួល​នៅ​លើ​ពិភពលោក​ ការ​ប្រកួត​ប្រជែង​នៃ​ប្រទេស​មហា​អំណាច ក៏​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ដល់​កម្ពុជា​ លើ​​ការ​ធ្វើ​សេចក្ដី​សម្រេច ការ​ជ្រើស​រើស​ និង​ការ​ប្រកាន់​ជំហរ​នយោបាយ​ដែល​ធ្វើ​ឲ្យ​ផល​ប្រយោជន៍​ជាតិកម្ពុជា ត្រូវ​រង​ហានិភ័យ​ខ្ពស់។ នេះបើ​តាម​លោករដ្ឋមន្ត្រីការបរទេស ដែល​ត្រូវ​បាន​ស្រង់សម្ដី​ដោយ​ទូរទស្សន៍ BTV។


លោក​ថ្លែង​ដូច្នេះ​ថា៖ «ប្រទេស​ជាតិរបស់​យើង​កំពុង​ប្រឈម​ និង​រងគ្រោះ​ដោយ​ការ​ឈ្លានពាន​ ការ​ទន្ទ្រាន​ទឹកដី ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ពី​អ្នក​ជិត​ខាង ដែល​ប្រើ​ប្រៀប​យោធា និង សេដ្ឋកិច្ច​មក​សង្កត់​លើ​យើង។ ពេល​នេះ ជាង​ពេល​ណាៗ​ទាំង​អស់ ដែល​អ្នក​ការទូត​យើង​ត្រូវ​ខិត​ខំ​ប្រឹងប្រែង ទាំង​កម្លាំងកាយ ទាំង​កម្លាំង​ចិត្ត​ និងជា​ពិសេស​​ប្រាជ្ញា ដើម្បី​ការពារ​ដាច់​ខាតនូវ​ផល​ប្រយោជន៍​គោល​របស់​ជាតិ ដើម្បី​ប្រជាជន​យើង»។


ទោះបី​ជា​លោក ប្រាក់ សុខុន មិន​បាន​លើក​ចំ​ឈ្មោះ​ប្រទេស​ថៃពាក់​ព័ន្ធ​នឹង​ការ​ទន្ទ្រាន​កាន់កាប់​ទឹកដីកម្ពុជា និង​ការ​បង្ខូច​កេរ្តិ៍ ក៏ដោយ ក៏​លោក​ទំនង​សំដៅ​ទៅ​លើ​ប្រទេស​ថៃ ដែល​បច្ចុប្បន្ន​នេះ យោធាថៃ​កាន់កាប់​ទឹកដី​ខ្មែរ​នៅទីតាំង​យ៉ាង​ហោច​ណាស់ ១៤​កន្លែង។ 


ស្របពេល​ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រីការបរទេស​ថៃ សីហាសាក់ ភួងកេតកែវ កាលពី​ពេល​ថ្មីៗ​នេះ បាន​ដើរ​ប្រាប់​អន្តរជាតិ អំពី​ស្ថានភាព​ជ​ម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា ដោយ​ថែមទាំង​ចោទ​ថា កម្ពុជា​បានប្រើប្រាស់​ប្រាសាទ​ព្រះវិហារ​ដែល​ជា​សម្បត្តិបេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ជា​មូលដ្ឋានទ័ព។ ការ​ចោទប្រកាន់​នេះ ត្រូវ​បាន​កម្ពុជា​ច្រានចោល។


លោក គិន ភា ប្រធានវិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ ថ្លែង​ថា ភាគីថៃ បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​កម្ពុជា លើ​រឿង​២​យ៉ាង​ចុងក្រោយ​នេះ​ គឺ​ការ​ចោទប្រកាន់​ថា​កម្ពុជា​ប្រើប្រាស់​ប្រាសាទ​ព្រះវិហារ​ជា​មូលដ្ឋាន​យោធា និង ការ​អះអាង​ទាញ​ហេតុផល​របស់​ខ្លួន​ក្នុង​ការ​ប្រើ​លេស​បង្ក្រាប​ការ​ឆបោក​តាម​អនឡាញ​ដើម្បី​ឈ្លានពាន​កម្ពុជា។


លោក​ថា៖ ការ​ចោទប្រកាន់​ថា​ កម្ពុជា​ប្រើ​ប្រាសាទ​ព្រះវិហារ​ជាមូលដ្ឋាន​យោធា អត់​ឃើញ​មាន​អន្តរជាតិ​ណា​ប្រតិកម្មឬ​ជឿ​ថៃ​ទេ ព្រោះ​អ្នក​ការទូត និង​ក្រុម​សង្កេតការណ៍​អាស៊ាន​បាន​ចុះ​ទៅ​ប្រាសាទ​ព្រះវិហារ​ច្រើនដង។ វា​ខុស​ពីភាគី​ថៃ ដែល​លាក់ព័ត៌មាន បិទបាំង និង​ដើរ​ភូត​កុហក់អន្តរជាតិ និង​ប្រឌិត​សាច់​រឿង»។


លោក​បន្ត​ថា៖ «ដូច្នេះ​ ខ្ញុំយល់​ថា អ្វី​ដែល​ភាគី​ថៃ​បានលើក​ឡើង​នៅ​វេទិកា​អន្តរជាតិនានា​កន្លង​មក ក្នុង​ចេតនា​ភូត​កុហក​មតិអន្តរជាតិ ក៏ដូចជា ការ​ក្រឡៃ​សភាពការណ៍​បែប​ណា​នោះ កម្ពុជា​មិន​សូវ​ចាប់​អារម្មណ៍​នោះទេ។ ចំណែក​កម្ពុជា គេ​ទទួល​ស្គាល់​ថា​ជា​ប្រទេស​ដែល​រងគ្រោះ​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ»៕


Post a Comment (0)
Previous Post Next Post