ទីតាំងស្តុកសំណល់អេតចាយនៅទូទាំងប្រទេសនឹងត្រូវត្រួតពិនិត្យ ដើម្បីបង្ការការឆេះ បង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងបរិស្ថាន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ទីតាំងស្តុកសំណល់អេតចាយនៅទូទាំងប្រទេសនឹងត្រូវត្រួតពិនិត្យ ដើម្បីបង្ការការឆេះ បង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងបរិស្ថាន

 ភ្នំពេញៈ ក្រសួងបរិស្ថានបានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ធ្វើការចុះពិនិត្យ និងរាយការណ៍អំពីទីតាំងស្តុកសំណល់អេតចាយនៅទូទាំងប្រទេស ដើម្បីធានាឱ្យបានច្បាស់លាស់នូវការអនុវត្តតាមបទប្បញ្ញត្តិបរិស្ថាន បន្ទាប់ពីអាជ្ញាធររកឃើញទីតាំងស្តុកសំណល់ខុសច្បាប់មួយកន្លែងទំហំជាង១ហិកតាត្រូវភ្លើងឆេះ ដែលបង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។


ក្រសួងបានឱ្យដឹងនាថ្ងៃសៅរ៍ ទី៧ ខែមីនានេះថា បទបញ្ជានេះត្រូវបានធ្វើឡើង ក្រោយពីមានអគ្គិភ័យឆេះទីតាំងស្តុកសំណល់អេតចាយខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ដែលបានបង្កផ្សែងខ្មៅក្រាស់ និងបង្កការព្រួយបារម្ភអំពីផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ។


ក្រសួងបានបញ្ជាក់ថា ការត្រួតពិនិត្យនេះមានគោលបំណងបង្ការហានិភ័យបរិស្ថាន ដូចជា អគ្គិភ័យ ការបំពុលខ្យល់ និងការគ្រប់គ្រងសារធាតុគ្រោះថ្នាក់មិនបានត្រឹមត្រូវ ដែលអាចកើតមាននៅទីតាំងស្តុកសំណល់ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ។ ការត្រួតពិនិត្យទូទាំងនៅទូទាំងប្រទេសនេះ ក៏មានគោលបំណង ដើម្បីពង្រឹងការតាមដាន និងធានាថាសកម្មភាពគ្រប់គ្រងសំណល់ មិនបង្កហានិភ័យដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ជាពិសេសអ្នកនៅក្បែរទីតាំងផ្ទាល់។


ក្រសួងបានណែនាំដូច្នេះថា៖«មន្ទីរបរិស្ថានរាជធានី–ខេត្តត្រូវចុះត្រួតពិនិត្យ និងរៀបចំរបាយការណ៍អំពីទីតាំងស្តុក និងកែច្នៃសំណល់អេតចាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការត្រួតពិនិត្យនេះនឹងផ្តោតលើការអនុវត្តតាមបទដ្ឋានបរិស្ថាន រួមមានការស្តុកសំណល់ឱ្យបានត្រឹមត្រូវ ការគ្រប់គ្រងសំណល់គ្រោះថ្នាក់ និងការទទួលបានលិខិតអនុញ្ញាតបរិស្ថានត្រឹមត្រូវ»។


ក្រសួងក៏បានព្រ​មា​នថា អាជីវកម្មណាដែលមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន អាចប្រឈមមុខនឹងវិធានការរដ្ឋបាល ឬចាត់វិធានការតាមផ្លូវច្បាប់ ស្របតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ របស់កម្ពុជា។



មន្រ្តីក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងស្តុកសំណល់អេតចាយខុសច្បាប់មួយកន្លែងនោះ ដែលស្ថិតក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយពីមានអគ្គិភ័យឆេះ និងបង្កការបំពុលខ្យល់ និងផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ នៅរសៀលថ្ងៃទី៥ ខែមីនា។ 


តាមការបញ្ជាក់របស់មន្ត្រីជំនាញបានឱ្យដឹងថា អគ្គិភ័យបានបន្តឆេះរហូតដល់យប់ថ្ងៃទី៦ ខែមីនា ដែលពិបាកគ្រប់គ្រងបានទាំងស្រុង។ ការស្រាវជ្រាវដំបូងបង្ហាញថា ភ្លើងបានឆេះសំណល់ជាច្រើនប្រភេទ ដែលត្រូវបានស្តុកទុកមិនមានសណ្តាប់ធ្នាប់ រួមមាន ខ្សែអគ្គិសនីរាប់សិបតោន ខ្សែកាបអគ្គិសនី ម៉ាស៊ីនបោកគក់ចាស់ៗ ម៉ាស៊ីនត្រជាក់ កុងទែនន័រចាស់ ម៉ូតូ ម៉ូតូកង់បី យានយន្តចាស់ សំណល់យន្តហោះខូចមួយគ្រឿង និងលោហធាតុចាស់ជាច្រើនប្រភេទ។ សំណល់ទាំងនេះត្រូវបានស្តុកលើផ្ទៃដីប្រហែល ១.៥ ហិកតា។


អាជ្ញាធរបានកំណត់ថា ទីតាំងស្តុកសំណល់នេះជាកម្មសិទ្ធិរបស់ឈ្មោះ សុខ ហាន ដែលធ្វើការប្រមូលទិញសំណល់រឹងសម្រាប់កែច្នៃ។ ទោះជាយ៉ាងណា មន្ត្រីជំនាញបានរកឃើញថា អាជីវកម្មនេះដំណើរការដោយគ្មានលិខិតអនុញ្ញាតពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ ជាពិសេសក្នុងវិស័យបរិស្ថាន។


ក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា២៧២ បានហាមឃាត់សកម្មភាពស្តុកទុក បញ្ចេញ ដុត កប់ ឬបោះចោលសំណល់គ្រោះថ្នាក់ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ បរិស្ថាន ឬទ្រព្យសម្បត្តិ។ ចំណែកមាត្រា៨៤៤ កំណត់ថា អ្នកប្រព្រឹត្តអំពើល្មើសបែបនេះ អាចប្រឈមនឹងទោសដាក់ពន្ធនាគារពី ១ ដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០០ លានរៀល ក្នុងករណីបន្តប្រព្រឹត្តបទល្មើសដដែល៕




Post a Comment (0)
Previous Post Next Post