ខេត្តកោះកុង ៖ ប្រទះឃើញសត្វដំរី១ក្បាល ដើរកាត់ផ្លូវជាតិលេខ៤៨ ខេត្តកោះកុង ជាខេត្តសំបូរដោយធនធានធម្មជាតិព្រៃទឹកជ្រោះ ភ្នំព្រែក សមុទ្រ តំបន់ធម្មជាតិដ៏ស្រស់ត្រកាលរបស់កម្ពុជា ។
បើឃើញដូច្នេះ ! សត្វដំរី ដើរឆ្លងផ្លូវ វាជាទស្សនីភាព ដ៏កំម្រ នឹងអាចជាសក្តានុពលទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិជិះកាត់។
សូមបញ្ជាក់ថា ៖ សត្វដំរី១ក្បាល ដើរកាត់ផ្លូវជាតិលេខ៤៨ ខេត្តកោះកុង គឺនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ។ នេះបើយោងប្រភពពីលោក ឈិត រតនៈ អ្នកនាំពាក្យសាលាខេត្តកោះកុង ៕

