កម្ពុជាប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពោធ«សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ក្នុងក្រុងកំពង់ឆ្នាំង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជាប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពោធ«សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ក្នុងក្រុងកំពង់ឆ្នាំង

 កំពង់ឆ្នាំងៈ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដែលស្ថិតនៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង នាថ្ងៃសៅរ៍ ទី២៨ ខែមីនានេះ។


កម្មវិធីនេះរៀបចំធ្វើឡើង ក្នុងគោលបំណងចូលរួមរំលែកទុក្ខសោកដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងក្រើនរំលឹកពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍ ដើម្បីចៀសផុតពីហានិភ័យ សោកនាដកម្ម បណ្តាលមកពីការធ្វេសប្រហែសមិនគោរពច្បាប់។ ក្រៅពីនេះ ក៏ដើម្បីបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមយ៉ាងសកម្មជាមួយចលនាពិភពលោក និងជាសក្ខីភាពនៃការយកចិត្តទុកដាក់គិតគូដល់សុខទុក្ខប្រជាពលរដ្ឋ និងឧទ្ទិសចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ និងដល់វិញ្ញាណក្ខន្ធអ្នករងគ្រោះថ្នាក់ចរាចរណ៍។


ពិធីទាំងពីរនេះធ្វើឡើងក្រោមអធិបតីភាពលោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) ដែលមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា អនុប្រធានអចិន្រ្តៃយ៍ គ.ស.ច.គ., លោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, តំណាងអង្គការជាតិ អន្តរជាតិ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។





Post a Comment (0)
Previous Post Next Post