បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនតាមផ្ទៃសមុទ្រ ឃាត់ខ្លួនជនសង្ស័យ ៤នាក់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនតាមផ្ទៃសមុទ្រ ឃាត់ខ្លួនជនសង្ស័យ ៤នាក់

 ខេត្តព្រះសីហនុ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៩:០០នាទី តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការចង្អុលបង្ហាញ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម​ លា​វ​ ស្រេង​ ព្រះរាជអាជ្ញានៃ​អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញការិយាល័យ សហការជាមួយកម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានធ្វើការឃាត់នាវា ០១គ្រឿង នៅចំណុចឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ (ជនជាតិចិន ២នាក់ និងជនជាតិចិនតៃវ៉ាន់ ២នាក់) ពាក់ព័ន្ធករណីសង្ស័យដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ។ 

ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ម្សៅសង្ស័យគ្រឿងញៀន ០២កញ្ចប់, ដុំក្រាម ១០កញ្ចប់, សារធាតុរាវ ០៤ដប, ទូរស័ព្ទដៃ ១០គ្រឿង, លិខិតឆ្លងដែន ០៥ក្បាល និងប័ណ្ណការងារជនបរទេស ០៣សន្លឹក ។ នាវាដែលពាក់ព័ន្ធ ត្រូវបានរក្សាទុកនៅអង្គភាពជំនាញ ។ 

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ កម្លាំងបានប្រគល់ជនសង្ស័យ និងវត្ថុតាងទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីបន្តនីតិវិធីតាមច្បាប់ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការបន្ត 












Post a Comment (0)
Previous Post Next Post