ភ្នំពេញៈ ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងធ្វើការបង្ហាញមុខក្រុមជនសង្ស័យជាក្មេងទំនើងចំនួន៣៥នាក់ (ស្រី ០២នាក់) ពាក់ព័ន្ធប្រព្រឹត្តបទល្មើស១០ករណីផ្សេងគ្នា ក្នុងនោះមានករណីឃាតកម្ម ករណីហិង្សាដោយចេតនា ករណីប៉ុនប៉ងឃាតកម្ម ករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ករណីលួចយកម៉ូតូ ករណីលួចទ្រព្យសម្បត្តិ។
ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងទាំងនេះមានការសហការជាមួយកម្លាំងជំនាញតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងកម្លាំងជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕



