ឃុំខ្លួនជនសង្ស័យ ៣នាក់ ករណីកាប់ព្រៃខុសច្បាប់ នៅព្រះវិហារ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ឃុំខ្លួនជនសង្ស័យ ៣នាក់ ករណីកាប់ព្រៃខុសច្បាប់ នៅព្រះវិហារ

 ខេត្តព្រះវិហារ៖ សាលាដំបូងខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីកាប់ព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីរង់ចាំការកាត់ទោសតាមនីតិវិធីច្បាប់។

មុននេះ មន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស បានចុះបង្រ្កាប និងស្រាវជ្រាវបទល្មើសធនធានធម្មជាតិ នៅតំបន់អូរស្កាច (តំបន់៩៤) នៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ មុននឹងត្រូវបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ។

អាជ្ញាធរបញ្ជាក់ថា នឹងបន្តចាត់វិធានការយ៉ាងតឹងរ៉ឹង ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដើម្បីការពារបរិស្ថាន និងធនធានព្រៃឈើ៕





Post a Comment (0)
Previous Post Next Post