ភ្ញៀវទេសចរជាតិ និងបរទេស​ជាង ​២១​លាន​នាក់​បាន​ដើរលេង​កម្សាន្ត នៅអំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ភ្ញៀវទេសចរជាតិ និងបរទេស​ជាង ​២១​លាន​នាក់​បាន​ដើរលេង​កម្សាន្ត នៅអំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ

 ជាមួយគ្នានេះ រាជធានី ខេត្តចំនួន ៥ ទទួលបានទេសចរច្រើនជាងគេ នៅក្នុង​អំឡុង​​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរនេះ ដោយក្នុង​នោះ រាជធានីភ្នំពេញ បាន​ឈរ​នៅ​ក្នុងចំណាត់​ថ្នាក់លេង​១ ដោយ​មាន​ភ្ញៀវទេសចរសរុប ៤ ៤០២ ០៩២ នាក់ ក្នុង​នោះ​មាន​​​ទេសចរជាតិ​ស្នាក់នៅ​ប្រមាណ ២៣ ៥៥១នាក់, ​ប្រជាពលរដ្ឋដើរលេង​កម្សាន្តវិលល្ងាច​​ប្រមាណ ៤ ៣៤៣ ៥២៧នាក់ និង​ទេសចរបរទេស​ចំនួន ៣៥ ០១៤នាក់។


ចំណែក​ខេត្តកំពង់ចាម បាន​ឈរ​នៅ​ចំណាត់​ថ្នាក់លេខ​២ ដោយមាន​ភ្ញៀវទេសចរ​សរុប ៤ ១៧៨ ៦២៣ នាក់ ក្នុង​នោះ​មាន​​​ទេសចរជាតិ​ស្នាក់នៅ​ប្រមាណ ២ ០០១ , ​ប្រជាពលរដ្ឋដើរលេង​កម្សាន្តវិល​ល្ងាច​​ប្រមាណ ៤ ១៧៦ ២៦១នាក់ និង​ទេសចរបរទេស​ចំនួន ៣៦១នាក់។ រីឯ​​ខេត្តព្រៃវែង ឈរ​នៅលេខ​៣ ដោយមាន​ភ្ញៀវ​ទេសចរ​សរុប ២ ៣២៣ ០៩៦ នាក់ ក្នុង​នោះ​​មានប្រជាពលរដ្ឋដើរលេង​កម្សាន្តវិលល្ងាច​​ចំនួន ២ ៣២២ ៩៧១ នាក់ និង​ទេសចរបរទេស​ចំនួន ១២៥នាក់។


ចំពោះ​ខេត្តសៀមរាប​វិញ បាន​ឈរ​​នៅ​ចំណាត់​ថ្នាក់លេខ​៤ ដោយ​មាន​ភ្ញៀវ​ទេសចរ​​ទៅ​លេងកម្សាន្ត​​សរុប ១ ៧៩២ ៤៣៨ នាក់ ក្នុង​នោះ​មាន​​​ទេសចរជាតិ​ស្នាក់នៅ​ ៧៥៩ ០០០ នាក់, ​ប្រជាពលរដ្ឋដើរលេង​កម្សាន្តវិលល្ងាច​​ ១ ០២៨ ០០០នាក់ និង​ទេសចរបរទេស​ ៥ ៤៣៨ នាក់ ហើយ​ខេត្តកំពង់ស្ពឺ ឈរ​នៅ​លេខ​៥ ​មាន​ភ្ញៀវ​ទេសចរ​សរុប​ ១ ៧១២ ០០០ នាក់ ក្នុង​នោះ​មាន​​​ទេសចរជាតិ​ស្នាក់នៅ​ ៥ ៩៦០ នាក់, ​ប្រជាពលរដ្ឋដើរលេង​កម្សាន្តវិលល្ងាច​​ប្រមាណ ១ ៧០៣ ១១០ នាក់ និង​ទេសចរបរទេស​ចំនួន ២ ៩៣០នាក់៕




Post a Comment (0)
Previous Post Next Post