បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ នៅស្រុកគាស់ក្រឡ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ នៅស្រុកគាស់ក្រឡ

 ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកគាស់ក្រឡបានឱ្យដឹងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃ ទី០២ ខែ មេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣៖១០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១ករណី នៅចំណុចភូមិឆាយបល្ល័ង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្នុងបទល្មើសជាក់ស្តែង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ រួមមាន៖១. ឈ្មោះ ថាន់ ចាន់ប៊ុនថង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។២. ឈ្មោះ ទុំ ចិត្រា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ។៣. ឈ្មោះ រើយ រ៉ានុត ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ។៤. ឈ្មោះ វុទ្ធី ចាន់ថន ហៅ គួយ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន កាំភ្លើងខ្យល់ (កែឆ្នៃ) ចំនួន ០១ដើម កាំបិតដាវចំនួន ០១ដើម និងឧបករណ៍ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនជាច្រើនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕



Post a Comment (0)
Previous Post Next Post