អាជ្ញាធរក្រុងតាខ្មៅប្រមូលជនអនាថា ៣៣នាក់ តាមទីសាធារណៈ ខណៈតេស្តរកឃើញវិជ្ជមានគ្រឿងញៀន ២២នាក់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

អាជ្ញាធរក្រុងតាខ្មៅប្រមូលជនអនាថា ៣៣នាក់ តាមទីសាធារណៈ ខណៈតេស្តរកឃើញវិជ្ជមានគ្រឿងញៀន ២២នាក់

 ខេត្តកណ្តាល÷គណៈបញ្ជាការឯកភាពក្រុងតាខ្មៅ បានបើកយុទ្ធនាការចុះប្រមូលជនអនាថាដែលស្នាក់នៅរាយប៉ាយតាមទីសាធារណៈបានចំនួន ៣៣នាក់ កាល ពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី៧ មេសា ២០២៦ នៅក្នុងទីប្រជុំជនក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយមុនឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ។

លោក ឃឹម សំភារ អភិបាលក្រុងនិងជាប្រធានគណៈបញ្ជាការឯកភាពក្រុងតាខ្មៅ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្ដាល លោកបានសហការជាមួយមន្ទីរសង្គមកិច្ចចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងសាធារណៈនានា។ ជាលទ្ធផល ក្រុមការងារបានប្រមូលជនអនាថាសរុបចំនួន ៣៣នាក់ (ស្រី ១នាក់) ដែលមានអាយុចន្លោះពី ១៧ឆ្នាំ ដល់ ៦៤ឆ្នាំ ព្រមទាំងបានធ្វើតេស្តរកសារធាតុញៀន ដោយរកឃើញមានផ្ទុកសារធាតុញៀនចំនួន ២២នាក់ (ស្រី ១នាក់)។

លោកប្រធានគណៈបញ្ជាការបានបញ្ជាក់ថា ចំពោះអ្នកវិជ្ជមានសារធាតុញៀនទាំង ២២នាក់ ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅស្រុកកណ្តាលស្ទឹង ដោយប្រើប្រាស់រថយន្តក្រុង ២៥កៅអី ១គ្រឿង និងរថយន្តស៊ីរ៉ែន ១គ្រឿង។ ចំណែកឯជនអនាថាដែលគ្មានសារធាតុញៀនចំនួន ១១នាក់ទៀត ត្រូវបានអាជ្ញាធរអប់រំធ្វើកិច្ចសន្យា និងរៀបចំឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕


Post a Comment (0)
Previous Post Next Post