ស្នងការនគរបាលខេត្តបាត់ដំបង ទទួលស្គាល់ថា ពិតជាមានបទល្មើសលួចនាំបារីទៅកាន់ប្រទេសថៃ ដោយខុសច្បាប់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ស្នងការនគរបាលខេត្តបាត់ដំបង ទទួលស្គាល់ថា ពិតជាមានបទល្មើសលួចនាំបារីទៅកាន់ប្រទេសថៃ ដោយខុសច្បាប់

 ខេត្តបាត់ដំបង ៖ លោកស្នងការនគរបាលខេត្តបាត់ដំបង ទទួលស្គាល់ថា ពិតជាមានបទល្មើសលួចនាំបារីទៅកាន់ប្រទេសថៃ ដោយខុសច្បាប់ ហើយនៅពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវ ដើម្បីចុះបង្ក្រាប។

ករណីបែបនេះ គួរតែកម្លាំងនគរបាលស្រាវជ្រាវរកមេខ្លោងធំនៅពីក្រោយបទល្មើសមួយនេះ ដើម្បីដាក់ទោសតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ 

លោកស្នងការនគរបាលខេត្តបាត់ដំបង ទទួលស្គាល់ការពិត បន្ទាប់ពីមានការបង្ហោះព្រោងព្រាតថា ៖ តើជាការពិតដែរឬទេ? តាមប្រភពព័ត៌មានបានផ្ដល់មកសារព័ត៌មាន នៅព្រឹកថ្ងៃទី ០៧ មេសា ២០២៦ នេះមកថា នៅក្រោយកាស៊ីណូ ច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង នៅតែមានសកម្មភាពលួចលាក់លើកជញ្ជូនទំនិញចេញចូលពីខ្មែរទៅថៃ ពីថៃមកខ្មែរជាហូរហែ ព្រមទាំងនាំមនុស្សឆ្លងដែនខុសច្បាប់ផងដែរ ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធ។ សកម្មភាពក្រុមឈ្មួញទាំងនេះពិតជាផ្គើនខ្លាំងណាស់ទៅហ្នឹងអនុសាសន៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ សង្ឃឹមថាអស់លោកមន្ត្រីពាក់ព័ន្ធមេត្តាមានវិធានការទៅលើក្រុមអ្នកនាំទំនិញឆ្លងកាត់ពីខ្មែរទៅថៃពីថៃមកខ្មែរ និងការនាំមនុស្សឆ្លងដែនខុសច្បាប់ មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕ 

ដោយ ៖ សិលា




Post a Comment (0)
Previous Post Next Post