បទឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែល បន្ត៣សប្តាហ៍ទៀត
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

បទឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែល បន្ត៣សប្តាហ៍ទៀត

 លោកដូណាល់ ត្រាំ ប្រកាសនៅថ្ងៃ២៣ មេសាថា ប្រទេសលីបង់ និងអ៊ីស្រាអែលបានបន្តបទឈប់បាញ់​របស់ពួកគេរយៈពេលបីសប្តាហ៍បន្តទៀត បន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់មួយនៅសេតវិមាន។


ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលជួបអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោន​លោក  យេឈីល ឡៃទ័រ និងអគ្គរដ្ឋទូតលីបង់ប្រចាំសហរដ្ឋអាមេរិកលោកស្រី ណាដា ម៉ូវ៉ាដ នៅក្នុងបន្ទប់សេត​វិមាន​ សម្រាប់កិច្ចពិភាក្សាជុំទីពីរនៃការចរចាដែលអាមេរិកជួយសម្របសម្រួល ហើយកិច្ចពិភាក្សានេះ​កើតឡើងមួយថ្ងៃ​បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើលីបង់​ដែលបានសម្លាប់មនុស្ស​យ៉ាងហោចណាស់៥នាក់ រួមមានទាំងអ្នកកាសែតម្នាក់ផងដែរ។ នេះបើតាមសារព័ត៌មានរ៉យទ័រ


លោក ត្រាំ បានសសេរនៅលើបណ្តាញសង្គម Truth Social ថា «កិច្ចប្រជុំបានដំណើរការបានយ៉ាងល្អ សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសលីបង់ ដើម្បីជួយប្រទេសនេះការពារខ្លួនពីក្រុមហេសបូឡា ។


គួរឱ្យដឹងផងដែរថា ក្រុមហេសបូឡាគឺជាក្រុមអាវុធដែលមានការគាំទ្រពីអ៊ីរ៉ង់ និងកំពុងប្រយុទ្ធ​ជាមួយអ៊ីស្រាអែលតែ មិនមានវត្តមាននៅក្នុងកិច្ចពិភាក្សានេះទេ។ ក្រុមនេះបាននិយាយថា ពួកគេមាន​សិទ្ធិធ្វើការប្រឆាំងនឹងកម្លាំងកាន់កាប់។


មេដឹកនាំអាមេរិកបានបន្ថែមថា លោករង់ចាំស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ និងប្រធានាធិបតីលីបង់លោក  ចូសេហ្វ អាអូន មកកាន់សេតវិមាន​នៅពេលខាងមុខឆាប់ៗនេះ។


លោក ត្រាំ បានថ្លែងទៅកាន់អ្នកកាសែតនៅក្នុងបន្ទប់សេតវិមាន ដោយលោកសង្ឃឹមថាមេដឹកនាំទាំងពីរ​នឹងជួបពិភាក្សាគ្នាផ្ទាល់ ក្នុងអំឡុងពេលបទឈប់បាញ់ក្នុងរយៈពេល៣សប្តាហ៍នេះ ហើយលោកបាន​និយាយថា ការពិភាក្សានឹងមានឱកាសខ្ពស់ដែលប្រទេសទាំងពីរ​ឈានដល់កិច្ចព្រមព្រៀង​សន្តិភាពនៅក្នុងឆ្នាំនេះ។


កិច្ចពិភាក្សានេះក៏មានការចូលរួមពីអនុប្រធានាធិបតីអាមេរិកលោក ជេឌី វ៉ាន់ស៍ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ាកូ រូប៊ីអូ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ៊ីស្រាអែលលោក ម៉ៃឃ៍ ហាក់កាប៊ី និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសលីបង់លោក មីសែល អ៊ីសា ផងដែរ។


បទឈប់បាញ់ដែលគ្រោងនឹងផុតកំណត់នៅថ្ងៃអាទិត្យនេះ បានជួយឲ្យមានការកាត់បន្ថយ​ការវាយប្រហារគ្នាយ៉ាងខ្លាំង ប៉ុន្តែការវាយប្រហារនៅតំបន់ភាគខាងត្បូងនៃប្រទេសលីបង់នៅតែបន្ត ដែលកងទ័ពអ៊ីស្រាអែលបានកាន់កាប់តំបន់ Buffer ដែលពួកគេបានប្រកាសដោយខ្លួនឯង។


Post a Comment (0)
Previous Post Next Post