ជប៉ុន ផ្ដល់ឥណទានសម្បទាន ៤៦លានដុល្លាអាមេរិក​ដល់កម្ពុជា សម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ជប៉ុន ផ្ដល់ឥណទានសម្បទាន ៤៦លានដុល្លាអាមេរិក​ដល់កម្ពុជា សម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់

 ប្រទេសជប៉ុន តាម​រយៈ​លោក UENO Atsushi ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃប្រទេស​ជប៉ុនប្រចាំ​កម្ពុជា បាន​​សម្រេច​ផ្ដល់​ឥណទានសម្បទានចំនួន ​៤៦លាន​ដុល្លាអាមេរិក ដល់​រាជរដ្ឋាភិបាលកម្ពុជា សម្រាប់​​គម្រោងការពារទឹក​ជំនន់ និងអភិវឌ្ឍន៍ បណ្តាញ​បង្ហូរទឹកកខ្វក់នៅក្នុងប្រទេស​កម្ពុជា។


​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ បាន​ឱ្យ​ដឹង​ថាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក UENO Atsushi កាលពី​ថ្ងៃទី ២៣ ខែមេសា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី «ការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន» ​​សម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់ នៅ​រាជធានី​ភ្នំពេញ (កញ្ចប់​ឥណទានទី​១)។


ចំពោះ​គម្រោង ដែលបានចុះហត្ថលេខា​នៅ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាល​ពី​ថ្ងៃទី ២៣ ខែ​មេសា​​នេះ គឺ​​មាន​ទឹក​ប្រាក់​ចំនួន ៦.៩០៨.០០០.០០០ យ៉េន (ប្រមាណ ៤៦.០០០.០០០ ដុល្លារអាមេរិក)។


​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​បញ្ជាក់​​តាម​​រយៈ​​សេចក្តីជូនដំណឹង​របស់​ខ្លួន​ថា៖ «គម្រោងនេះ​នឹង​​បង្កើន​ភាព​ធន់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ​នៅ​រាជធានីភ្នំពេញ​ប្រឆាំង​នឹង​ការជន់លិច ដោយបង្ការផល​ប៉ះ​ពាល់​អវិជ្ជមានលើ​ជីវភាពប្រចាំ​ថ្ងៃ និង​សកម្មភាពសេដ្ឋកិច្ច»។


​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្ថែម​ថា៖ «ការបន្ត​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុនេះ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​ឥតងាករេ​របស់​ជប៉ុន ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាព​ជាដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយកម្ពុជា-ជប៉ុន»៕


Post a Comment (0)
Previous Post Next Post