លិចទូកយ៉ៗ របស់ពលរដ្ឋមួយគ្រួសារនៅសមុទ្រកែប បណ្តាលឲ្យម្តាយ និងកូន ២នាក់បាត់ខ្លួន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

លិចទូកយ៉ៗ របស់ពលរដ្ឋមួយគ្រួសារនៅសមុទ្រកែប បណ្តាលឲ្យម្តាយ និងកូន ២នាក់បាត់ខ្លួន

 ខេត្តកែប៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២:៥០ នាទីរសៀល មានករណីលិចទូកយ៉ៗ ១គ្រឿង នៅចំណុចមុខឃ្លោងព្រែកសរសៀរ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ខណៈទូកបានចេញទៅរាវងាវ ស្របពេលខ្យល់កំពុងបោកបក់ខ្លាំង។ 

តាមសមត្ថកិច្ច ក្នុងទូកមានមនុស្សចំនួន ៤នាក់ ក្នុងនោះឪពុកឈ្មោះ រស់ សាម អាយុ៤០ឆ្នាំ បានរស់រានមានជីវិត ខណៈម្តាយឈ្មោះ ណាំ ធារី អាយុ៣៨ ឆ្នាំ និងកូនប្រុស២នាក់ អាយុ១០ឆ្នាំ និង៨ឆ្នាំ បានបាត់ ខ្លួន។ 

យ៉ាងណា លោក ហ៊ួរ មិថុនា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តកែប កំពុងដឹកនាំកម្លាំងចម្រុះ ដើម្បីស្វែងរកជនរងគ្រោះទាំងបីនាក់៕





Post a Comment (0)
Previous Post Next Post