យុវជនម្នាក់ស្លាប់ បន្ទាប់ពីហូបឆាក្ដៅសត្វគីង្គក់ សង្ស័យពុល
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

យុវជនម្នាក់ស្លាប់ បន្ទាប់ពីហូបឆាក្ដៅសត្វគីង្គក់ សង្ស័យពុល

 ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានស្លាប់ បន្ទាប់ពីមានអាការៈក្អូតចង្អោរនាប៉ុន្មានម៉ោង ក្រោយពីហូបសត្វគីង្គក់ដែលខ្លួនចាប់យកទៅធ្វើម្ហូប កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅភូមិត្រពាំងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ។

របាយការណ៍មន្ត្រីប៉ុស្ដិ៍រដ្ឋាល ឃុំសន្តិភាព បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុន ផានិត ហៅតួ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិ-ឃុំកើតហេតុ ។ ជនរងគ្រោះបានស្លាប់ ក្រោយពីមានអាការៈក្អូតចង្អោរ (ពុល) ដែលគេសង្ស័យអាច «ពុលពងសត្វគីង្គក់» ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា មុនពេលកើត ហេតុ គេឃើញរងគ្រោះបានដើរចាប់សត្វគីង្គក់យកទៅធ្វើម្ហូប (ឆាក្ដៅ) លុះហូបរួចបានបន្តិច ជនរងគ្រោះហាក់មានអាការៈមិនស្រួលក្នុងខ្លួន ។ ជនរងគ្រោះចាប់ផ្ដើមក្អួតចង្អោរកាន់តែខ្លាំង ហើយក្រុមគ្រួសារបានព្យាយាមដឹកទៅកាន់មណ្ឌលសុខភាព តែដោយស្ថានភាពធ្ងន់ធ្ងរពេក ទើបដាច់ខ្យល់ស្លាប់តែម្ដង ។

ទាំងក្រុមគ្រួសារ ទាំងសមត្ថកិច្ច បានធ្វើការសន្និដ្ឋានជាបឋមភ្លាមៗថា ជនរងគ្រោះអាចស្លាប់ដោយសារពុលពងសត្វគីង្គក់ ៕






Post a Comment (0)
Previous Post Next Post