ប្រទេសបារាំងបានដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះរបស់ខ្លួនទៅកាន់សមុទ្រក្រហមនៅថ្ងៃពុធទី ៦ឧសភា ម្សិលមិញនេះ ដែលជាផ្នែកមួយនៃផែនការសម្រាប់បេសកកម្មដែលអាចកើតមានឡើងដើម្បីធានាសុវត្ថិភាពនៅច្រកសមុទ្រ Hormuz ហើយបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ពិចារណានៅលើសំណើនេះ ដោយសារផលប៉ះពាល់សេដ្ឋកិច្ចសកលដែលបណ្តាលមកពីការបិទផ្លូវដឹកជញ្ជូនរបស់ភាគីទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មានរ៉យទ័រ
ការបាញ់ប្រហារតបតគ្នាថ្មីៗនេះ បានបង្ហាញពីភាពតានតឹង ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងប្រជែងគ្នាដើម្បីគ្រប់គ្រងផ្លូវទឹកដ៏តូចចង្អៀតនេះ ដែលជាច្រកសំខាន់សម្រាប់ដឹកជញ្ចូនថាមពល និងពាណិជ្ជកម្មពិភពលោក។
ស្ថានការណ៍នេះបានធ្វើឱ្យបទឈប់បាញ់ដែលមានត្រឹមរយៈពេល ៤ សប្ដាហ៍ កាន់តែផុយស្រួយ និងកាន់តែរិតត្បិតការបិទផ្លូវសមុទ្រពីភាគីប្រឆាំង។

