ស្ត្រីជានគរបាលម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅនឹងកន្លែងកើតហេតុ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ស្ត្រីជានគរបាលម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅនឹងកន្លែងកើតហេតុ

 ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់នៅក្រុងប៉ោយប៉ែតបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីចេញពីគោរពទង់ជាតិនៅអធិការដ្ឋានក្រុង នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

សេចក្តីរាយការណ៍មួយបានបង្ហើបថាមុនពេលកើតហេតុ នគរបាលរងគ្រោះបានចូលគោរពទង់ជាតិជាមួយមិត្តរួមការងារដូចគ្នា ហើយពេលគោរពចប់ក៏បានចេញពីអធិការដ្ឋានក្រុងប៉ោយប៉ែត តែចៃដន្យមានរថយន្ត១គ្រឿងបានមកឈប់ហើយបើកទ្វាររថយន្តបណ្តាលឱ្យប៉ះម៉ូតូនគរបាលដួលបោកទៅផ្នែកម្ខាងទៀតភ្លាមនោះដែរ ម៉ូតូកង់បី(ឡំប្រឺតា)បានមកបុកនិងកិនពីលើមួយតង់ទៀតទើបបណ្តាលឲ្យជនរងគ្រោះស្លាប់តែម្តង។

ប៉ូលិសដែលរងគ្រោះធ្វើការនៅផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក នាងមានឈ្មោះ នី ណារ៉ុង អាយុ២៥ឆ្នាំ សពត្រូវបានយកទៅធ្វើបុណ្យតាមប្រពៃណី នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

បច្ចុប្បន្នរថយន្តបង្កហេតុនិងអ្នកពាក់ព័ន្ធត្រូវបានកម្លាំងចរាចរណ៍ចុះវាស់វែង និងធ្វើសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕


Post a Comment (0)
Previous Post Next Post