មន្ទីរពេទ្យជ័យវរ្ម័នទី៧សង្រ្គោះជីវិតកុមារី ២នាក់ពីជំងឺគ្រុនឈាម និងអំពាវនាវឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺនេះ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

មន្ទីរពេទ្យជ័យវរ្ម័នទី៧សង្រ្គោះជីវិតកុមារី ២នាក់ពីជំងឺគ្រុនឈាម និងអំពាវនាវឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺនេះ

 ភ្នំពេញៈ ក្រោយពេលសង្រ្គោះជីវិតកុមារី ២នាក់ពីជំងឺគ្រុនឈាម មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺដ៏កាចសាហាវ ដែលអាចឆក់យកអាយុជីវិតមនុស្សបាន ជាពិសេសកុមារ នៅក្នុងរដូវវស្សានេះ។ 

មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា កុមារី អាយុ ៤ឆ្នាំមកពីស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានបញ្ជូនពីមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២៦ ដោយមូលហេតុ Dengue Shock Syndrome។ អ្នកជំងឺមានប្រវត្តិឈឺចំនួន ៤ថ្ងៃមានអាការក្តៅ ខ្លួន និងឈឺពោះ ដែលធ្វើការព្យាបាលនៅផ្ទះ ដែលប្រើថ្នាំលេបនិងសេរ៉ូម ៤ប្លោកក្នុងរយៈពេល ៣ ថ្ងៃ។ នៅថ្ងៃទី ៤ អ្នកជំងឺមានអាការរងា ត្រជាក់ចងដៃចុងជើង និង ឈឺពោះខ្លាំង ត្រូវបានម្ដាយ នាំទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយបានបីម៉ោងត្រូវបានបញ្ជូនបន្ត មកមន្ទីពេទ្យ ជ័យវរ្ម័នទី ៧។

ពេលមកដល់នៅផ្នែកសង្គ្រោះបន្ទាន់ MPICU នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ អ្នកជំងឺស្ថិតក្នុងស្ថានភាពបាត់ជីពចរហើយត្រូវបានសង្គ្រោះដោយ IV Fluid Bolus ភ្លាមៗ។ ក្រោយមកសញ្ញាជីវិតត្រឡប់មកល្អវិញ។ តែដោយអ្នកជំងឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃជំងឺគ្រុនឈាម នាងបន្តបាត់ជីពចរជាបន្តបន្ទាប់សរុប ចំនួន២ដង ដោយបានដាក់ Dextran មួយដង និងផ្លាស្មាអស់ ២កំប្លោក។ កំឡុងពេលជាមួយគ្នានៃស្ថានភាពបាត់ជីពចរផងដែរនោះ អ្នកជំងឺមានទឹកដក់ក្នុងស្រោមសួតកាន់តែកើនខ្លាំងជាងមុនធ្វើឱ្យនាងកាន់តែហត់។

ក្រោយត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងថ្នាក់ដឹកនាំនៃមន្ទីពេទ្យជ័យវរ្ម័នទី៧ អ្នកជម្ងឺបានធូរស្រាលពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ទាប់ពីសម្រាកពេទ្យបាន ៦ ថ្ងៃ អ្នកជំងឺត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះ នៅថ្ងៃទីអង្គារ ២ ខែ មិថុនានេះ។

ចំណែកឯ កុមារីទី២ មានអាយុ ៩ មកពី ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានបញ្ជូនពី គ្លីនិកឯកជនមួយកន្លែងទៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ នៅថ្ងៃទី ៣០ ខែ ឧសភាកន្លងមក។ នាងមានប្រវត្តិឈឺ៥ ថ្ងៃ ដែលមានអាការក្តៅ ខ្លួន និងឈឺពោះ និងទទួលការព្យាបាលនៅផ្ទះ ដែលប្រើថ្នាំលេប ចំនួន ៤ ថ្ងៃ។ នៅថ្ងៃទី ៥ អ្នកជំងឺមានអាការ ក្អួត និង ឈឺពោះខ្លាំង ហើយត្រូវបានម្ដាយ នាំទៅមន្ទីពេទ្យឯកជនមួយកន្លែងបានបីម៉ោងត្រូវបានបញ្ជូនបន្តទៅមន្ទីពេទ្យជ័យវរ្ម័នទី ៧។

ពេលមកដល់នៅផ្នែកសង្គ្រោះបន្ទាន់ MPICU អ្នកជំងឺស្ថិតក្នុងស្ថានភាពបាត់ជីពចរហើយត្រូវបានសង្គ្រោះដោយ IV Fluid Bolus ភ្លាមៗ។ ក្រោយមកសញ្ញាជីវិតត្រឡប់មកល្អវិញ។ តែដោយអ្នកជំងឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃជំងឺគ្រុនឈាម នាងបន្តបាត់ជីពចរជាបន្តបន្ទាប់សរុប ចំនួន២ដង ដោយបានដាក់ Dextran ចំនួនព២ដង។

កំឡុងពេលជាមួយគ្នានៃស្ថានភាពបាត់ជីពចរផងដែរនោះ អ្នកជំងឺមានទឹកដក់ក្នុងស្រោមសួត ស្រួចស្រាល ក្រោយត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងថ្នាក់ដឹកនាំនៃមន្ទីពេទ្យជ័យវរ្ម័នទី៧ អ្នកជម្ងឺបានធូរស្រាលពីមួយថ្ងៃទៅមួយថ្ងៃបន្ទាប់ពីសម្រាកពេទ្យបាន ៤ ថ្ងៃ ហើយអ្នកជំងឺនឹងត្រូវអនុញ្ញាតឲ្យចេញទៅផ្ទះ នៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៦។

មន្ទីរពេទ្យជ័យវរ្ម័នទី៧បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យផ្នែកសង្គ្រោះ



បន្ទាន់ និងថ្នាក់ដឹកនាំនៃមន្ទីពេទ្យ ដែលបានជួយសង្គ្រោះ ដល់កុមារទាំងពីររូបឱ្យជាសះស្បើយពីជំងឺគ្រុនឈាមដ៏កាចសាហាវ៕

Post a Comment (0)
Previous Post Next Post