មន្រ្តីចុះល្បាតជាង ៨០លើក បង្រ្កាបបទល្មើសធនធានធម្មជាតិបាន ២០ករណីនៅតំបន់ជួរភ្នំក្រវាញក្នុងខេត្តចំនួន ៥
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

មន្រ្តីចុះល្បាតជាង ៨០លើក បង្រ្កាបបទល្មើសធនធានធម្មជាតិបាន ២០ករណីនៅតំបន់ជួរភ្នំក្រវាញក្នុងខេត្តចំនួន ៥

 ភ្នំពេញៈ នៅក្នុងខែឧសភា ឆ្នាំ២០២៦ នេះ បទល្មើសធនធានធម្មជាតិចំនួន ២០ករណីត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញក្នុងខេត្តចំនួន ៥ ដោយធ្វើការដកហូតបានវត្ថុតាងបទល្មើសបានជាច្រើន និងបញ្ជូនសំណុំរឿងទៅតុលាការផងដែរ។  


ក្រសួងបរិស្ថានបានឱ្យដឹងថា មន្រ្តីឧទ្យានុក្សនៃគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ បានសហការជាមួយ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បាត់ដំបង កោះកុង ព្រះសីហនុ និងកំពង់ស្ពឺ ដែលមានភូមិសាស្រ្តជាប់នឹងឧទ្យានជាតិជួរភ្នំក្រវាញ មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចុះល្បាត បានចំនួន៨៤លើក និងបានបង្រ្កាបបទល្មើសធនធានធម្មជាតិបាន ២០ករណី ក្នុងខែឧសភាកន្លងមក។ ក្នុងចំណោមបទល្មើស ដែលត្រូវបានបង្រ្កាបនោះរួមមានបទល្មើសព្រៃឈើចំនួន ១៣ ករណី បទល្មើសសត្វព្រៃចំនួន ៦ ករណី និងការទន្រ្ទានដីព្រៃដោយខុសច្បាប់ចំនួន ១ករណីផងដែរ។

ក្រុមការងារបានចាប់យកវត្ថុតាទៅរក្សាទុកតាមស្នាក់ការល្បាត ច្រកចង្អៀត និងស្នាក់ការល្បាតរវៀង ដែលរួមមានរណាយន្តចំនួន ១៦គ្រឿង កាំភ្លើងកែច្នៃចំនួន ៥ដើម អង្គប់ដាក់សត្វចំនួន ១០ អង្គប់ និងបានរុះរើជំរុំតង់កៅស៊ូចំនួន ១០កន្លែង ព្រមទាំងបានដោះលែងសត្វរញីពណ៌ប្រផេះចំនួន ១ក្បាលផងដែរ។ក្នុងប្រតិបត្តិការនេះ ក្រុមការងារក៏បានបំពេញកំណត់ហេតុអញ្ញាតជនចំនួន ១៧ករណី ហើយបានកសាងសំណុំរឿង(អញ្ញាតជន) បញ្ជូនទៅមន្ទីរបរិស្ថានខេត្ត និងបន្តនីតិវិធីទៅតុលាការចំនួន ១ករណី។


មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ក៏បានឱ្យដឹងផងដែរថា ក្រុមការងារគណៈបញ្ជាការឯកភាពស្រុកក្រគរ បន្តចុះអនុវត្តបិទទីតាំងទិញអុសប្រភេទស្រស់គ្មានច្បាប់អនុញ្ញាតចំនួន ៣ទីតាំងធំៗបន្ថែមទៀតកាលពីពេលថ្មីៗនេះ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងឱ្យឃើញការចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។


សូមបញ្ជាក់ថា ក្នុងខែឧសភា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អង្គការ ដៃគូ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិនៅទូទាំងប្រទេស បានចុះល្បាតចំនួន ១ ២៩០លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៧៨ករណី។ ក្នុងចំណោមនោះ បទល្មើសព្រៃឈើមានចំនួន ៦៥ករណី ព្រមទាំងបទល្មើសសត្វព្រៃ និងបទល្មើសផ្សេងៗទៀត។


មន្រ្តីឧទ្យានុរក្សកំពុងបន្តចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិចំនួន ៧៣កន្លែងលើផ្ទៃដីទំហំ៤១% នៃផ្ទៃប្រទេស។ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋប្រ​កបដោយចីរភាព ក្រសួងបរិស្ថានកំពុងបន្តពង្រឹងវិធានការច្បាប់ ដោយមិនមានការលើកលែងដាច់ខាត ចំពោះជនល្មើសដែលបំផ្លាញធនធានធម្មជាតិឡើយ៕ក្នុងប្រតិបត្តិការនេះ ក្រុមការងារក៏បានបំពេញកំណត់ហេតុអញ្ញាតជនចំនួន ១៧ករណី ហើយបានកសាងសំណុំរឿង(អញ្ញាតជន) បញ្ជូនទៅមន្ទីរបរិស្ថានខេត្ត និងបន្តនីតិវិធីទៅតុលាការចំនួន ១ករណី។


មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ក៏បានឱ្យដឹងផងដែរថា ក្រុមការងារគណៈបញ្ជាការឯកភាពស្រុកក្រគរ បន្តចុះអនុវត្តបិទទីតាំងទិញអុសប្រភេទស្រស់គ្មានច្បាប់អនុញ្ញាតចំនួន ៣ទីតាំងធំៗបន្ថែមទៀតកាលពីពេលថ្មីៗនេះ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងឱ្យឃើញការចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។


សូមបញ្ជាក់ថា ក្នុងខែឧសភា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អង្គការ ដៃគូ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិនៅទូទាំងប្រទេស បានចុះល្បាតចំនួន ១ ២៩០លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៧៨ករណី។ ក្នុងចំណោមនោះ បទល្មើសព្រៃឈើមានចំនួន ៦៥ករណី ព្រមទាំងបទល្មើសសត្វព្រៃ និងបទល្មើសផ្សេងៗទៀត។


មន្រ្តីឧទ្យានុរក្សកំពុងបន្តចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិចំនួន ៧៣កន្លែងលើផ្ទៃដីទំហំ៤១% នៃផ្ទៃប្រទេស។ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋប្រ​កបដោយចីរភាព ក្រសួងបរិស្ថានកំពុងបន្តពង្រឹងវិធានការច្បាប់ ដោយមិនមានការលើកលែងដាច់ខាត ចំពោះជនល្មើសដែលបំផ្លាញធនធានធម្មជាតិឡើយ៕





Post a Comment (0)
Previous Post Next Post