រដូវកាលបៃតង មិនមែនគ្រាន់តែជារដូវភ្លៀងប៉ុណ្ណោះទេ ប៉ុន្តែជារដូវនៃភាពស្រស់បំព្រង ជីវចម្រុះ និងបទពិសោធន៍ទេសចរណ៍ដ៏ពិសេស ដែលកម្ពុជាចង់ចែករំលែកទៅកាន់ពិភពលោក»
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រដូវកាលបៃតង មិនមែនគ្រាន់តែជារដូវភ្លៀងប៉ុណ្ណោះទេ ប៉ុន្តែជារដូវនៃភាពស្រស់បំព្រង ជីវចម្រុះ និងបទពិសោធន៍ទេសចរណ៍ដ៏ពិសេស ដែលកម្ពុជាចង់ចែករំលែកទៅកាន់ពិភពលោក»

 ភ្នំពេញ​៖​ លោក​ ហួត​ ហាក់​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ កាលពីថ្ងៃទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២៦​ បានមានប្រសាសន៍ថា​ «រដូវកាលបៃតង មិនមែនគ្រាន់តែជារដូវភ្លៀងប៉ុណ្ណោះទេ ប៉ុន្តែជារដូវនៃភាពស្រស់បំព្រង ជីវចម្រុះ និងបទពិសោធន៍ទេសចរណ៍ដ៏ពិសេស ដែលកម្ពុជាចង់ចែករំលែកទៅកាន់ពិភពលោក»។

បើតាមក្រសួង​ទេសចរណ៍​ បានឱ្យដឹងថា​ បន្ទាប់ពីចូលរួមក្នុងព្រឹត្តិការណ៍ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមការងារ KiloTRAVEL និងក្រុម Cambodia International Models មុនពេលចេញដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមក្នុងបេសកកម្មផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា នារដូវកាលបៃតង ឆ្នាំ២០២៦។

បេសកកម្មនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយផ្តោតលើការផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗនៅខេត្តសៀមរាប និងតំបន់ជុំវិញ តាមរយៈការផលិត និងចែករំលែកមាតិកាឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្ហាញពីសម្រស់ធម្មជាតិ វប្បធម៌ អរិយធម៌ និងបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ក្នុងរដូវកាលបៃតង៕ដោយ​៖តារា​





Post a Comment (0)
Previous Post Next Post