សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអនុវត្តការបណ្តុះបណ្តាលជំនាញចល័តតាមរថយន្ត គឺដើម្បីនាំជំនាញទៅដល់មូលដ្ឋាន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអនុវត្តការបណ្តុះបណ្តាលជំនាញចល័តតាមរថយន្ត គឺដើម្បីនាំជំនាញទៅដល់មូលដ្ឋាន

 ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី «អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៩ឆ្នាំ២០២៦ ក្រោមប្រធានបទ TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការអនុវត្តការបណ្តុះបណ្តាលជំនាញចល័តតាមរថយន្ត គឺជាយុទ្ធសាស្ត្រ «នាំជំនាញទៅរកអ្នកសិក្សាដល់មូលដ្ឋាន ឬ TVET is ready to move» ដើម្បីធានាថា គ្មានយុវជនណាម្នាក់ត្រូវបានបោះបង់ ចោលដោយសារបញ្ហាភូមិសាស្ត្រ ឬលទ្ធភាពនៃការធ្វើដំណើរឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ប្រជាពលរដ្ឋ និងយុវជន នឹងចូលរួមលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ ជាពិសេសការអនុវត្តការបណ្តុះបណ្តាលជំនាញចល័តតាមរថយន្តនៅតាមមូលដ្ឋានផ្ទាល់៕

ទន្ទឹមនេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ទៅកាន់ក្រសួងការងារថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះត្រូវប្រកាន់ខ្ជាប់ គឺយុវជនក្រោយពេលរៀនចប់ មានចំណេះជំនាញពិតប្រាកដ អាចបំពេញការងារទៅតាមតម្រូវការទីផ្សារបានដោយមានប្រសិទ្ធភាព៕

ដោយ ៖ សិលា



Post a Comment (0)
Previous Post Next Post