សមត្ថកិច្ចក្រុងព្រះសីហនុបង្ក្រាបសង្វៀនបញ្ជល់មាន់ខុសច្បាប់មួយកន្លែងឃាត់ខ្លួនមនុស្សចំនួន៦នាក់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សមត្ថកិច្ចក្រុងព្រះសីហនុបង្ក្រាបសង្វៀនបញ្ជល់មាន់ខុសច្បាប់មួយកន្លែងឃាត់ខ្លួនមនុស្សចំនួន៦នាក់

 ខេត្តព្រះសីហនុ÷ មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះថា ក្រុមអ្នកលេងល្បែងស៊ីសងបញ្ជល់មាន់០១កន្លែងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុចុះបង្ក្រាបនិងឃាត់ខ្លួនបានមនុស្សចំនួន៦នាក់ ស្ថិតនៅក្រុម១៥ ភូមិ៥ សង្កាត់លេខ៤  ក្រុង-ខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះដឹកនាំដោយលោក ឃន មន អភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមអ្នកលេងភ្នាល់បានចំនួន ០៦នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួន រួមមាន៖

– មាន់ជល់ចំនួន ៦ក្បាល, ម៉ូតូចំនួន ០៦គ្រឿង ,  ជញ្ជីងសម្រាប់ថ្លឹងមាន់ ចំនួន ០១ រួមទាំងសម្ភារមួយចំនួនទៀតផងដែរ។

បច្ចុប្បន្ន ក្រុមអ្នកលេងភ្នាល់ល្បែងខុសច្បាប់ទាំង០៦នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ បន្តអនុវត្តតាមនីតិវិធីច្បាប់៕





Post a Comment (0)
Previous Post Next Post