ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

 គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ចូលរួមជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ នៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​ព្រះរាជអាជ្ញា បាន​ចុះ​ពិនិត្យ​ទីតាំង​២កន្លែង​នៅ​ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ រក​ឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័រ​ជិត ២០០០គ្រឿងដែល​សង្ស័យ​ថា​ពាក់​ព័ន្ធ​នឹង​ online scam។

រដ្ឋបាល​ខណ្ឌសែនសុខ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី១៦ កក្កដា​ថា ប្រតិបត្តិការ​នៅ​ថ្ងៃទី​១៦ កក្កដា​កន្លងទៅ ធ្វើ​ឡើង​នៅ​ទីតាំង​សង្ស័យ​ចំនួន២ គឺ​ទី១ ស្ថិត​នៅ​ផ្ទះល្វែងលេខ G-13 ផ្លូវហ្គូដឌី ក្នុងបរិវេណផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នៅ​ទីតាំង​ទី១​នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិចិន ១នាក់ និងដកហូតវត្ថុតាង រួមមាន​ក្ដារចុច (Keyboard) ចំនួន ៨ប្រអប់, Mother board ចំនួន ១៩ ប្រអប់, ខ្សែ Network ចំនួន ២ ប្រអប់, ទូរស័ព្ទចំនួន ៤ប្រអប់, កុំព្យូទ័រយួរដៃ ចំនួន ៥ ប្រអប់, និង Adapter សម្រាប់​តភ្ជាប់ពី​ទូរស័ព្ទ​ទៅកុំព្យូទ័រ ចំនួន ៤ ប្រអប់។

ចំណែកប្រតិបត្តិការ​នៅ​​ទីតាំងទី២ ធ្វើឡើង​នៅ​​បុរីកាណាឌីយ៉ា ផ្ទះលេខ D21 ផ្លូវឌៀលណេស ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន ២នាក់ និងដកហូតសម្ភារៈ រួម​មាន​ទូរស័ព្ទដៃ ចំនួន១៧៤០គ្រឿង, ស៊ីមកាត និងគ្រឿងបន្លាស់ទូរស័ព្ទ ជា​ច្រើន​ទៀត។

រដ្ឋបាល​ខណ្ឌសែនសុខថ្លែង​ថា៖ «តាមកោសល្យវិច័យរបស់មន្ត្រី​ជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាប់ពាក់ព័ន្ធសង្ស័យរក្សាទុក និងផ្គត់ផ្គង់ឧបករណ៍បម្រើអោយបទល្មើស online scams។ ជនជាតិចិន និងសម្ភារវត្ថុតាងខាងលើ បញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ»៕


Post a Comment (0)
Previous Post Next Post