មួយឆ្នាំក្រោយសង្គ្រាម កម្ពុជា​រកឃើញផ្ទៃដីជិត ៣,៩០០ គីឡូម៉ែត្រការ៉េ មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៖ ស៊ីម៉ាក់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

មួយឆ្នាំក្រោយសង្គ្រាម កម្ពុជា​រកឃើញផ្ទៃដីជិត ៣,៩០០ គីឡូម៉ែត្រការ៉េ មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៖ ស៊ីម៉ាក់

 ភ្នំពេញ: មួយឆ្នាំបន្ទាប់ពីសង្គ្រាមឈ្លានពាន មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបង្ហាញថា សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកពីសង្គ្រាមនៅតែបង្កការគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋក្នុងខេត្តជាប់ព្រំដែនចំនួន៧ ខណៈការស្រាវជ្រាវថ្មីរកឃើញផ្ទៃដីប្រមាណ ៣.៨៧២គីឡូម៉ែត្រការ៉េ មានការចម្លងដោយគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ។

ស៊ីម៉ាក់បានឱ្យដឹងថា សំណល់យុទ្ធភណ្ឌទាំងនេះ នៅតែជាឧបសគ្គដ៏ធំចំពោះការស្តារឡើងវិញ ការអភិវឌ្ឍ និងការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសសឹក បើទោះបីជាមានបទឈប់បាញ់ដែលបានអនុវត្តជាងមួយឆ្នាំមកហើយក៏ដោយ។

ក្នុងសារបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី២៥ ខែកក្កដា លោក ហេង រតនា


អគ្គនាយកស៊ីម៉ាក់ បានបង្ហាញលទ្ធផលការងាររយៈពេល៦ខែដំបូង ឆ្នាំ២០២៦ ក្នុងការដោះស្រាយ «វិបត្តិសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន»។

លោកបានថ្លែងថា៖ «អង្គភាព CMAC បានដំណើរការស្រាវជ្រាវព័ត៌មានតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាននៅតាមបណ្តាខេត្តទាំង៧… សរុបមានចំនួន ៥.៣៤៨ទីតាំង ស្មើនឹងផ្ទៃដី ៣៨៧.២០៦ហិកតា (ឬ៣.៨៧២គីឡូម៉ែត្រការ៉េ) ជាមួយការកំណត់រកឃើញភស្តុតាងជាក់ស្តែងជាង ១៨.៥០០ ភស្តុតាង»។

ការស្រាវជ្រាវនេះ បានអនុវត្តនៅខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកោះកុង គ្របដណ្តប់លើស្រុកចំនួន២២ ឃុំ-សង្កាត់៦០ និងភូមិ៣៣៥។

Post a Comment (0)
Previous Post Next Post