បង្ក្រាប​ជនជាតិ​ចិន​០៤​នាក់ ភ្ជង់​គំរាម​ចាប់ជំរិត​ទារប្រាក់​ ចំនួន០១​លាន​ដុល្លារ មិន​បាន​សម្រេច​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ទម្លាក់​ចោល
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

បង្ក្រាប​ជនជាតិ​ចិន​០៤​នាក់ ភ្ជង់​គំរាម​ចាប់ជំរិត​ទារប្រាក់​ ចំនួន០១​លាន​ដុល្លារ មិន​បាន​សម្រេច​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ទម្លាក់​ចោល

 ភ្នំពេញ÷ ជនជាតិ​ចិន៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួនបន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​ជនជាតិ​ចិន ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​រថយន្ត Hydra ហើយ​ភ្ជង់​ជំ​រាម​បាញ់​សម្លាប់ ជំរិត​ទារប្រាក់​ចំនួន​០១​លាន​ $ មិន​បាន​ស​ម្រ​ច រួច​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ទម្លាក់​ចោល ។

ហេតុការណ៍​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​នេះ កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​ ២៦ ខែកក្កដា ឆ្នាំ​ ២០២៦ នៅ​ចំណុច​ផ្ទះ​លេខ​៨ ផ្លូវ​បេតុង បុរី​វ៉ា​រី​ណា ភូមិ​ជាងទង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន រួមមាន :

១- ឈ្មោះ YE SHENGJIANG ភេទ​ប្រុស អាយុ​ ៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរមិន​ពិតប្រាកដគ្មាន​លិខិត ឆ្លងដែន ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន គ្មាន​សារធាតុ​ញៀន​) ។

២- ឈ្មោះ QIAO GEZI ភេទ​ប្រុស អាយុ​ ៤៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​អគារ ហ្វូ​លី ផ្លូវ​៥០​ម៉ែត្រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

៣- ឈ្មោះ ZHANG WEI ភេទ​ប្រុស អាយុ​ ៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​មិន ប្រាកដ ។

៤- ឈ្មោះ LI MING ភេទ​ប្រុស អាយុ​ ៤០​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​(មិនពិតប្រាកដ) ។

ចំណែកឯ​ជន​រង​គ្រោះ​ ឈ្មោះ LI MINGJIE ភេទ​ប្រុស អាយុ​ ៤៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុមហ៊ុន​លក់​រថយន្ត Hydra ផ្ទះ​លេខ​៤៦០ ផ្លូវ​បេតុង ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចខណ្ឌ​សែន​សុខឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជន ជាតិចិន​ទាំង​៤នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​ លោក​ វរ​សេនីយ៍​ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ក្រាំងធ្នង់ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​វេលា​ថ្ងៃត្រង់​ ទី​២៩ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ក្នុង​(បុរី​យាម​បញ្ញា) ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌ​សែន​សុខ បានបន្តអោយដឹង​ទៀត​ថា  កាលពី​ថ្ងៃ​ទី​ ២៦ ខែកក្កដា ឆ្នាំ​ ២០២៦ វេលា​ម៉ោង​ប្រហែល​២១​:៣០​នាទី ជនសង្ស័យ​ ០១​នាក់ បាន​ឆាត​តាម Tiktok ចង់​ជួប​ជន​រង​គ្រោះ LI MINGJIE ដែល​ស្គាល់គ្នា តាម Tiktok កាលពី​អំឡុង​ឆ្នាំ​ ២០២៤ ដោយ​និយាយ​គ្នា​រឿង​រកស៊ី រួច​ជនសង្ស័យបាន​សុំ​តេ​ឡេ​ក្រាម​របស់​ជន​រង​គ្រោះ ឆាត​និយាយ​ចង់​ទិញ​សំបុក​ត្រចៀកកាំ ដោយ​ជន​រង​គ្រោះ​ស្គាល់​កន្លែង​លក់​បោះ​ដុំ​សំបុត្រ​ត្រចៀកកាំ និង​បាន​ណាត់ជួបគ្នា នៅផ្ទះ​លេខ​៨ ផ្លូវ​បេតុង បុរី​វ៉ា​រី​ណា ភូមិ​ជាងទង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ ជន​រង​គ្រោះ​បាន​បើករថយន្ត​ ម៉ាក​ Pursh ពណ៌​ទឹកប្រាក់ ស៊េរី​២០០៦ ស្លាក​លេខ​ភ្នំពេញ 2T-3727 តែ​ម្នាក់ឯង ទៅ​ដល់ទី​តាំង​ផ្ទះ​របស់​ជនសង្ស័យ ដែល​មាន​បក្សពួក​ចំនួន​០៣នាក់​ទៀត នៅ​ចាំ​រួច​ជា​ស្រេច​ ។ បន្ទប់​ពី​អង្គុយ​ផឹក​តែ និយាយ​គ្នា ស្រាប់តែ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព ព្រួត​គ្នា​ចាប់​ជន​រង​គ្រោះ យក​ខ្សែ​ជ័រ​មក​ចងដៃ​ទាំង​ពីរ​ របស់​ជន​រង​គ្រោះ ព័ទ្ធ​មក​ក្រោយ​ជាប់។ 

រួច​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព វាយតប់​លើ​ជន​រង​គ្រោះ នឹង​ដៃជើង បណ្តាល​ឲ្យ​ជន​រង​គ្រោះ របួស​ជាំ​ដៃជើង​សងខាង និង​ជាំ​ក្រហម​ភ្នែក​ខាងស្តាំ​ហើយ​ជនសង្ស័យ​០១​នាក់ បាន​យក​អាវុធ​ខ្លី​០១​ដើម​ភ្ជង់ ចាក់​បុក​ចំ​ភ្លៅ​ជើង​ខាងស្ដាំ និង​ភ្ជង់​ចង្កេះ​គំរាម​បាញ់ និង​ជំរិត​ទារប្រាក់​ចំនួន​០១​លាន​ដុល្លារ ពេល​នោះ​ជន​រង​គ្រោះ​ថា អត់មានប្រាក់ទេ! ក្រុម​ជនសង្ស័យ​ពុំ​ជឿ ក៏​បាន​ចាប់​យក​ទូរ​សព្ទ​ដៃ​របស់​ជន​រង​គ្រោះ ឆែក​មើល ពុំ​ឃើញ​មាន​ប្រាក់​នៅ​ក្នុង​កុង​ធនាគារ ក៏​ប្រគល់​ទូរ​សព្ទ​ដៃ ឲ្យ​ជន​រង​គ្រោះវិញហើយ​ក្រុម​ជនសង្ស័យ បាន​បើករថយន្ត​ម៉ាក​ LUXIS ពណ៌​ខ្មៅ ដឹក​យក​ជន រង​គ្រោះ​ទៅ​ទម្លាក់​ចោល នៅ​ដី​វាល​ស្ងាត់​មួយ​កន្លែង​ ។ ចំណែក​រថយន្ត​ម៉ាក​ Pursh របស់​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​ជនសង្ស័យ បើក​យក​ទៅ​ប្លុង​ចោល នៅ​ក្បែរ​ៗ​នោះ​ដែរ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយមក ជន​រង​គ្រោះ​ទៅ​យក​រថយន្ត ជិះ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ត្រួតពិនិត្យ បាត់​លិខិតឆ្លងដែន​ជនជាតិ​ចិន​០១​ក្បាល​, កាត​ការងារ​ជនបរទេស​០១​សន្លឹក​, កាត​គ្រី​រថយន្ត​ (​ម៉ាក​សឺ​ដេ​ស​) ចំនួន​០២​សន្លឹក​ (​របស់​ថៅកែ​ជន​រង​គ្រោះ​) ។

សមត្ថកិច្ចបាន​ឲ្យ​ដឹង​ទៀត​ថា  ដោយសារ​តែ​បាត់បង់​សម្ភារ​នៅ​ក្នុង​រថយន្ត នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧ ខែកក្កដា ឆ្នាំ​ ២០២៦ ជន​រង​គ្រោះ ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំងធ្នង់ ឲ្យ​ជួយ​ស្រាវជ្រាវ ហើយ​ឈាន​ទៅ​ឆែកឆេរ​តាម​កាមេរ៉ា​សុវត្ថិភាព ឃើញ​រថយន្ត​ម៉ាក​ LUXIS ពណ៌​ខ្មៅ ស្លាក​លេខ កម្ពុជា V.B.8898 ជា​រថយន្ត ដែល​ក្រុម​ជនសង្ស័យ​បើក​ធ្វើ​សកម្មភាព​ដឹក​ជន​រង​គ្រោះ យក​ទៅ​ទម្លាក់​ទុក​ចោល ហើយ​បន្ត​ស្រាវជ្រាវ​តាម​ជំនាញរបស់​សមត្ថកិច្ច ​រហូត​ឈាន​ទៅ​ឃាត់​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​០៤​នាក់ និង​ដកហូត​សម្ភារៈ រួម​មាន : 

– ខ្សែ​ជ័រ​រិ​ត ចំនួន​០១​ថង់​ 

– កាំបិត​ចុង​ស្រួច ចំនួន​០២​ដើម​ ផ្លា​ស្ទិ​ចប​ក​បិទ​ 

– ស្លាក​លេខ​រថយន្ត សរុប​ចំនួន​០៨​សន្លឹក (​លេខ​ភ្នំពេញ 2BF-6759 ចំនួន​០២​សន្លឹក​ ភ្នំពេញ 2BD-3356 ភ្នំពេញ 2BY-8875, ភ្នំពេញ 2BK-2358 ចំនួន​០២​សន្លឹក​, ភ្នំពេញ 2BL-5578 ចំនួន​០២​សន្លឹក​) 

– អាវុធ​ខ្លី​០១​ដើម​ម៉ាក​ស៊ូ​រ៉ា​គី បង់​០១ និង​គ្រាប់​ចំនួន​០៦ 

– រថយន្ត​ម៉ាក​ LUXIS ពណ៌​ខ្មៅ ស្លាក​លេខ កម្ពុជា V.B.8898 មួយ​គ្រឿង ។

ជនសង្ស័យ​ ឈ្មោះ YE SHENGJIANG បាន​សារភាព​ថា ខ្លួន និង​បក្ខពួក​០៣​នាក់​ទៀត ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​ជន​រង​គ្រោះ វាយដំ និង​ប្រើ​អាវុធ​ខ្លី ភ្ជង់​ជំរិត​ទារប្រាក់​ពិតប្រាកដ​មែន ៕




Post a Comment (0)
Previous Post Next Post