ភ្នំពេញៈ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីចុះល្បាតចំនួន ៥ ៩៥៣ លើក ដោយបានបង្ក្រាបបទល្មើសធនធានធម្មជាតិសរុបចំនួន ៩៦៧ ករណី នៅទូទាំងប្រទេស។ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ការបង្ក្រាបនេះមានការថយចុះចំនួន ១៩ ករណី ដែលឆ្លុះបញ្ចាំងពីការយល់ដឹង កាន់តែប្រសើរ និងការចូលរួមទប់ស្កាត់បទល្មើសពីភាគីពាក់ព័ន្ធ និងជាពិសេសការចូលរួម ពីប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។
ក្រសួងបរិស្ថានបានឱ្យដឹងនាថ្ងៃសុក្រ ទី៣ ខែកក្កដានេះថា ក្នុងចំណោមបទល្មើសជាង ៩០០ករណីនោះ មានបទល្មើសព្រៃឈើចំនួន ៣១៨ ការបរបាញ់សត្វព្រៃ ២៤២ករណី បទល្មើសធនធានរ៉ែ ចំនួន១២ ករណី ការឈូសរានដីព្រៃ ២៦២ករណី និងបទល្មើសនេសាទ ចំនួន១៣២ករណី។
វត្ថុតាងដែលត្រូវបានដលហូត រួមមានគ្រឿងចក្រ អេស្កាចំនួន២គ្រឿង ត្រាក់ទ័រ ចំនួន៥ គ្រឿង រថយន្តចំនួន៥ គ្រឿង រថយន្តកែច្នៃ ចំនួន២ គ្រឿង គោយន្តចំនួន ២១គ្រឿង ម៉ូតូចំនួន ៣៥គ្រឿង ទូកចំនួន ៥គ្រឿង រណាយន្ត ចំនួន ២៤១ គ្រឿង។ មន្រ្តីឧទ្យានុរក្ស បានដោះអន្ទាក់ឆក់ចំនួន ១ ៣៩៥ គ្រឿង អន្ទាក់ខ្សែ ចំនួន ១១ ៤២៨ ខ្សែ អាវុធចំនួន៥ដើម គ្រាប់កាំភ្លើងចំនួន ៥១គ្រាប់ អាវុធកែច្នៃចំនួន ៩៤ដើម គ្រាប់១៧ គ្រាប់។ ក្រៅពីន មន្រ្តីបរិស្ថានក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ៧៤ ករណី និងឃាត់បានជនសង្ស័យប្រព្រឹត្តបទល្មើស ចំនួន ៤៤ នាក់ផងដែរ។



