រដ្ឋមន្រ្តីក្រសួងកសិកម្ម ជំរុញអនុវត្តគម្រោង «EMPOWER» ដើម្បីជួយលើកកម្ពស់ជីវភាព​គ្រួសារ​ក្រីក្រ ចំនួន​២៦០០០​ ក្នុងខេត្តគោលដៅ១៦
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រដ្ឋមន្រ្តីក្រសួងកសិកម្ម ជំរុញអនុវត្តគម្រោង «EMPOWER» ដើម្បីជួយលើកកម្ពស់ជីវភាព​គ្រួសារ​ក្រីក្រ ចំនួន​២៦០០០​ ក្នុងខេត្តគោលដៅ១៦

 លើកកម្ពស់ជីវ​ភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​សេដ្ឋ​កិច្ច ដើម្បី​កាត់បន្ថយ​ភាព​ងាយ​រង​គ្រោះ និងពង្រឹងភាពធន់ ហៅ​កាត់​ថា EMPOWER» ដើម្បីជួយលើកកម្ពស់ជីវភាពដល់​គ្រួសារក្រីក្រចំនួន ២៦០០០ គ្រួសារ ​ស្ថិត​នៅ​ក្នុងខេត្តគោលដៅចំនួន១៦ ក្នុង​ការ​បង្កើនលទ្ធភាពរកប្រាក់ចំណូល និងពង្រឹងសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែរឹងមាំ។

ការ​ជំរុញនេះ ត្រូវបាន​ធ្វើ​ឡើង នៅពេល​លោក ឌិត ទីណា ​​ចូល​រួម​​ជាអធិបតីភាព​ក្នុង​ពិធី​សិក្ខាសាលា​បើក​ដំណើរ​ការ​គម្រោង «លើកកម្ពស់ជីវ​ភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​សេដ្ឋ​កិច្ច ដើម្បី​កាត់បន្ថយ​ភាព​ងាយ​រង​គ្រោះ និងពង្រឹងភាពធន់» ដែល​រៀបចំ​​នៅ​ទីស្តី​ការ​ក្រសួងកសិកម្ម កាលពី​ព្រឹក​​ថ្ងៃទី ១០​ ខែកក្កដា​នេះ។

នៅក្នុង​​អង្គពិធី​នោះ លោក ឌិត ទីណា បាន​​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ និង​មន្រ្តី​ជំនាញ​ពាក់​ព័ន្ធ​ទាំងអស់ «ត្រូវ​រួមគ្នា​ចាត់ចែង​ធនធាន និង​មធ្យោបាយ​អនុវត្ត​ការងារ​ប្រកប​ដោយ​ភាព​បុរេសកម្ម» នៅក្នុង​អនុវត្តគម្រោង EMPOWER នេះ។  

លោក​​បានសង្កត់ធ្ងន់ ដោយ​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្រ្តី​ជំនាញ​ពាក់​ព័ន្ធ​ទាំងអស់ ​ត្រូវ​យល់ដឹងឱ្យ​បានច្បាស់លាស់ពីគោលដៅគម្រោង និងការជួយ​រៀបចំ​ផែនការ​អាជីវកម្ម​ជូន​កសិករ ដើម្បីធានា​ថា «ការ​អនុវត្ត​ជាក់​ស្តែងមាន​ភាព​រហ័ស ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​ប្រកប​ដោយ​និរន្តរភាពសេដ្ឋកិច្ច»។

ក្រសួងកសិកម្ម បាន​ឱ្យ​ដឹង​ថា គម្រោង EMPOWER ជា​កិច្ចអន្តរាគមន៍​គ្រប់​ជ្រុងជ្រោយ​មួយ ដែល​ត្រូវ​បានបង្កើត​ឡើង​ក្នុង​គោលបំណង​ឆ្លើយតប​នឹង​ស្ថាន​ភាព​ពហុវិបត្តិ តាម​រយៈ​ការ​បង្កើត​មុខរបរ ធានាលំ​នឹង​ជីវភាព និង​ពង្រឹង​ភាព​ធន់​​ផ្នែ​កសេដ្ឋកិច្ច និង​សង្គម។ គម្រោងនេះ មាន​រយៈ​ពេល​អនុវត្ត​ចំនួន ៦​ខែ ចាប់​ពី​ខែ​កក្កដា រហូត​ដល់​ខែ​ធ្នូ ឆ្នាំ២០២៦ ដោយ​គ្រប​ដណ្តប់​លើ​ក្រុង/ស្រុក​ចំនួន ២៥ ក្នុងខេត្ត​គោលដៅ​សរុ​ប​ចំនួន ១៦។

ក្រសួងបានបញ្ជាក់​ថា តាមរយៈគម្រោង EMPOWER នេះ គ្រួសារក្រីក្រ​កម្រិត​១ និង​​កម្រិត​២ សរុប​ចំនួន ២៦០០០គ្រួសារ នឹង​ទទួល​បាន​ការ​គាំទ្រ​លើ​មុខ​របរ​កសិកម្ម​ជាក់​ស្តែង រួមមាន ការ​ដាំ​ដុះ​បន្លែនៅ​ក្នុង​ផ្ទះ​សំណាញ់ ការ​ចិញ្ចឹម​មាន់​ស្រែ ចង្រិត ឃ្មុំ និង​ការ​បណ្តុះ​ផ្សិត ដើម្បី​បង្កើន​លទ្ធភាព​រកប្រាក់​ចំណូល និង​ពង្រឹង​សេដ្ឋ​កិច្ច​គ្រួសារ​ឱ្យ​កាន់​តែ​រឹងមាំ៕


Post a Comment (0)
Previous Post Next Post