សត្វជ្រូកព្រៃ ១ក្បាល និងឈ្លូស ២ក្បាល​ ត្រូវបានព្រានព្រៃបាញ់សម្លាប់​ ខណៈ​ក្រុមព្រានព្រៃទាំងនោះគេចខ្លួនបាត់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សត្វជ្រូកព្រៃ ១ក្បាល និងឈ្លូស ២ក្បាល​ ត្រូវបានព្រានព្រៃបាញ់សម្លាប់​ ខណៈ​ក្រុមព្រានព្រៃទាំងនោះគេចខ្លួនបាត់

 ខេត្តមណ្ឌលគិរី៖ កម្លាំងស្នាក់ការសត្វព្រៃអូរល្វេ សហការជាមួយស្នាក់ការម្រើច និងស្នាក់ការឈួល នៃដែនជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៦​ បានចុះបង្ក្រាបករណីបទល្មើសសត្វព្រៃ នៅចំណុចផ្លូវលេខ១៤ ស្ថិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយដកហូតបានសាកសពជ្រូកព្រៃ ១ក្បាល និងឈ្លូស ២ក្បាល។

ដោយឡែកជនសង្ស័យ ២នាក់ បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។ សត្វព្រៃទាំង ៣នេះ ត្រូវបានកម្លាំងជំនាញខាងលើនេះ ដុតបំផ្លាញចោលភ្លាមៗនៅនឹងកន្លែងកើតហេតុ។ 

ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​ បានចាប់យកវត្ថុតាងម៉ូតូ​ដែលជា​មធ្យោបាយ​ ត្រូវបានយកមករក្សាទុកនៅស្នាក់ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ​៖តារា​


Post a Comment (0)
Previous Post Next Post