ស្អែកនេះ! នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់កម្ពុជា នៅមូលដ្ឋានសមុទ្ររាម
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ស្អែកនេះ! នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់កម្ពុជា នៅមូលដ្ឋានសមុទ្ររាម

 ភ្នំពេញ៖ នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា ឈ្មោះ INS Kulish ត្រូវបានរំពឹងថានឹងចូលចតនៅមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដែលនេះជាទស្សនកិច្ចលើកដំបូងបង្អស់របស់នាវាកងទ័ពជើងទឹកឥណ្ឌាមកកាន់ទីតាំងមូលដ្ឋានជើងទឹកកម្ពុជាមួយនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនេះ បានគូសបញ្ជាក់ពីដៃគូលើផ្លូវសមុទ្រទ្វេភាគីកាន់តែរីកចម្រើនរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការជើងទឹកប្រកបដោយវិជ្ជាជីវៈ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងអំឡុង «ឆ្នាំនៃកិច្ចសហប្រតិបត្តិការសមុទ្រអាស៊ាន-ឥណ្ឌា ២០២៦» ដែលជារបៀបវារៈបង្កើតឡើងដោយថ្នាក់ដឹកនាំភាគីទាំងពីរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខសមុទ្រ ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ (HADR) និងសេដ្ឋកិច្ចពណ៌ខៀវ។

នៅក្នុងបរិបទនេះ ដំណើរទស្សនកិច្ចនាវាបានជួយពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការកសាងដៃគូលើផ្លូវសមុទ្រឱ្យកាន់តែរឹងមាំជាមួយបណ្តាប្រទេសសមាជិកអាស៊ាន រាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។

ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឥណ្ឌា និងកម្ពុជា បានពង្រីកការរៀបចំកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងលើផ្លូវសមុទ្រជាបន្តបន្ទាប់ ដោយកិច្ចសហប្រតិបត្តិការនេះគ្របដណ្តប់លើការធ្វើលំហាត់សមយុទ្ធរួមគ្នា និងការបណ្តុះបណ្តាល។

ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់នាវា INS Kulish មកកាន់មូលដ្ឋានសមុទ្ររាម គឺជាការបន្តពង្រឹងលើមាគ៌ានេះ និងបានបង្ហាញពីផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ ក្នុងការអភិវឌ្ឍដៃគូលើផ្លូវសមុទ្រមួយឱ្យកាន់តែរឹងមាំ និងមានលក្ខណៈស្ថាប័នច្បាស់លាស់៕




Post a Comment (0)
Previous Post Next Post