សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ! ខណៈទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ! ខណៈទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា

 ភ្នំពេញ៖ កងពលធំអន្តរាគមន៍លេខ២ កងទ័ពជើងគោក នៅថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នឹងដំណើរការបាញ់គ្រាប់ពិត ត្រួតពិនិត្យគុណភាពអាវុធ នៅភូមិសាស្ត្រភ្នំខ្យង ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

ដើម្បីធានាឱ្យបានសន្តិសុខ និងការពារសុវត្ថិភាពទូទៅ កងពលធំអន្តរាគមន៍លេខ២ បានស្នើអភិបាលស្រុក ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការអនុវត្តនិង កុំចូលទៅកាន់ទីតាំងបាញ់គ្រាប់ពិតខាងលើជាបណ្តោះអាសន្ន ដើម្បីជៀសវាងនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងដោយជាយថាហេតុ៕



Post a Comment (0)
Previous Post Next Post