ក្រុមរហស្សនាមថា KV ដែលតែងតែធ្វើការអុកឡុកកាប់គ្នានិងកាប់ម៉ូតូយ៉ាងសកម្មក្នុងមូលដ្ឋានស្រុកចន្ទ្រានិងស្រុកកំពង់រោទិ៍ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន៩នាក់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រុមរហស្សនាមថា KV ដែលតែងតែធ្វើការអុកឡុកកាប់គ្នានិងកាប់ម៉ូតូយ៉ាងសកម្មក្នុងមូលដ្ឋានស្រុកចន្ទ្រានិងស្រុកកំពង់រោទិ៍ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន៩នាក់

 ខេត្តស្វាយរៀង៖ ក្រុមរហស្សនាមថា KV ដែលតែងតែធ្វើការអុកឡុកកាប់គ្នានិងកាប់ម៉ូតូយ៉ាងសកម្មក្នុងមូលដ្ឋានស្រុកចន្ទ្រានិងស្រុកកំពង់រោទិ៍ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន៩នាក់។

យោងតាមសមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានអោយដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រេស ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្ដី បានធ្វើការឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នាចំនួន០៩នាក់ (ប្រុស)។

ប្រភពបន្តថា ដោយក្រុមក្មេងទំនើងទាំងនោះតែងតែអុកឡុកបង្កការភ័យខ្លាចដល់បងប្អូនអ្នកស្រុកភូមិមានដូចជាមូលដ្ឋានស្រុកចន្ទ្រា (ឃុំច្រេស) និងស្រុកកំពង់រោទិ៍(ឃុំត្នោត) ខណៈក្រុមនេះបានដាក់រហស្សនាមខ្លួនថា KV បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនទៅការិយាល័យជំនាញដើម្បីបន្តតាមច្បាប់។

សមត្ថកិច្ចនគរបាលស្រុកអំពាវនាវសូមបងប្អូនយុវជនប្រុស-ស្រី ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ពីព្រោះគ្រឿងញៀនបំផ្លាញអនាគតរបស់ខ្លួនយើង គ្រួសារ និងសង្គមជាតិ និងសូមមាតាបិតា អាណាព្យាបាលទាំងអស់ជួយយកចិត្តទុកដាក់និងតាមដានរាល់សកម្មភាពរបស់កូនៗៗខ្លួន ដើម្បីឲ្យពួកគាត់ក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងជាប្រជាពលរដ្ឋល្អក្នុងសង្គមផងដែរ៕




Post a Comment (0)
Previous Post Next Post