កសិកររស់នៅតាមបន្ទាត់ព្រំដែនតាមស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងនៅតែបន្តប្រមូលផលដំណាំកសិកម្មចូលទីផ្សារ បើទោះបីមានការគម្រាមកំហែងពីការឈ្លានពានរបស់ថៃដោយប្រយោលក៏ដោយ។
បើតាមមន្ត្រីពាណិជ្ជកម្មខេត្ត បន្លែ ត្រី សាច់ ដែលដាក់លក់លើទីផ្សារចុងសប្តាហ៍មានអតិថិជនច្រើនបានគាំទ្រពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយអតិថិជនមួយចំនួនក៏បានទិញច្រើនដើម្បីយកទៅរក្សាទុក ទម្រាំដល់ចុងសប្តាហ៍បន្តទៀត ដោយសារតែបន្លែមានអនាម័យល្អបានដាំដុះដោយសហគមន៍កសិកម្ម ប្រាកដដោយគុណភាពខ្ពស់តាមស្តង់ដា និងតាមការត្រួតពិនិត្យយ៉ា ងច្បាស់លាស់ពីមន្ត្រីកសិកម្មខេត្ត៕
អត្ថបទ÷សៅ សារិទ្ធប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំឡូត និងស្រុកសំំពៅលូនប្រាប់ថា ទោះបីក្នុងភូមិសាស្រ្តស្រុកតាមព្រំដែនក្នុងខេត្តបាត់ដំបងរងការបាញ់ផ្លោងពីសៀមឈ្លានពាន ប៉ុន្តែពលរដ្ឋនៅតែខិតខំប្រមូលផលដំណាំកសិកម្មដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។មន្ត្រីកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា សម្រាប់កសិករដែលប្រកបរបរដាំបន្លែនៅតាមស្រុកជាប់ព្រំដែន ក៏នៅតែប្រមូលផលចូលទីផ្សារជាធម្មតា ខណះខេត្តបាត់ដំបងរហូតមកដល់ពេលនេះមិនមានការខ្វះខាតបន្លែត្រីសាច់នោះទេ គឺកសិករធ្វើការដាំដុះធម្មតា។បើតាមមន្ត្រីពាណិជ្ជកម្មខេត្ត បន្លែ ត្រី សាច់ ដែលដាក់លក់លើទីផ្សារចុងសប្តាហ៍មានអតិថិជនច្រើនបានគាំទ្រពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយអតិថិជនមួយចំនួនក៏បានទិញច្រើនដើម្បីយកទៅរក្សាទុក ទម្រាំដល់ចុងសប្តាហ៍បន្តទៀត ដោយសារតែបន្លែមានអនាម័យល្អបានដាំដុះដោយសហគមន៍កសិកម្ម ប្រាកដដោយគុណភាពខ្ពស់តាមស្តង់ដា និងតាមការត្រួតពិនិត្យយ៉ា ងច្បាស់លាស់ពីមន្ត្រីកសិកម្មខេត្ត៕
អត្ថបទ÷សៅ សារិទ្ធ



