កម្ពុជាលែងត្រីរាជមួយក្បាលទម្ងន់ជិត១០០គីឡូក្រាម ចូលទៅក្នុងទន្លេមេគង្គ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជាលែងត្រីរាជមួយក្បាលទម្ងន់ជិត១០០គីឡូក្រាម ចូលទៅក្នុងទន្លេមេគង្គ

 កម្ពុជា និងថៃ បានឯកភាពគ្នាលើការឈប់បាញ់ជាបន្ទាន់ ដែលមានប្រសិទ្ធភាពចាប់ពីម៉ោង១២​ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ នេះ ដោយរាប់បញ្ចូលទាំងអាវុធគ្រប់ប្រភេទ រួមទាំងការបញ្ឈប់ការវាយប្រហារលើជនស៊ីវិល ឧបករណ៍​​ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងគោលដៅយោធារបស់ភាគីទាំងពីរ នៅគ្រប់ករណី និងគ្រប់តំបន់។


ភាគីទាំងពីរត្រូវជៀសវាងការបាញ់ប្រហារដោយគ្មានការបង្កហេតុ ឬការរុលទៅមុខ ឬការចល័តទ័ពទៅកាន់ទីតាំង ឬកងទ័ពរបស់ភាគីម្ខាងទៀត។ កិច្ចព្រមព្រៀងនេះមិនត្រូវបំពានក្នុងកាលៈទេសៈណាមួយឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា និងសមភាគីថៃ លោក ណាតាផុន ណាកផានិច នៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)នៅ​ព្រឹក​នេះ។


សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ «ភាគីទាំងពីរយល់ព្រមរក្សាទីតាំង​កងទ័ពបច្ចុប្បន្ន ដោយមិនមានការផ្លាស់ទីបន្ថែមទៀតឡើយ។ មិនត្រូវមានការចល័តកងទ័ព រួមទាំងការល្បាតទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀតនោះទេ»។


យោងតាមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរយល់ព្រមអនុញ្ញាតឱ្យជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ អាចវិលត្រឡប់មកវិញឱ្យបានឆាប់បំផុត ដោយគ្មានការរារាំង និងប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ទៅកាន់លំនៅឋាន និងការប្រកបរបរចិញ្ចឹមជីវិតជាធម្មតារបស់ពួកគេ នៅក្នុងតំបន់ដែលស្ថិតក្នុងទឹកដីរបស់ខ្លួន។


ភាគីទាំងពីរក៏បានឯកភាពគ្នាជៀសវាងការចូលទៅក្នុងដែនអាកាស និងទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត ចាប់តាំងពីការឈប់បាញ់ចូលជាធរមាន។ ភាគីទាំងពីរយល់ព្រមជៀសវាងការសាងសង់ ឬការពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ឬកំពែងការពារហួសពីទឹកដីរបស់ខ្លួន។ ភាគីទាំងពីរយល់ព្រមមិនប្រើប្រាស់កម្លាំងគ្រប់ប្រភេទប្រឆាំងនឹងជនស៊ីវិល និងវត្ថុស៊ីវិលក្នុងគ្រប់កាលៈទេសៈទាំងអស់។


សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ក្នុងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ទាហានកម្ពុជាចំនួន ១៨នាក់ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការឈប់បាញ់ត្រូវបានអនុវត្តយ៉ាងពេញលេញរយៈពេល ៧២ម៉ោង»។


ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើតួនាទីយ៉ាងសំខាន់ក្នុងការតាមដានការឈប់បាញ់នេះ និងការអនុវត្តដោយភាគីទាំងពីរ។


ទោះបីជាសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ភាគីទាំងពីរយល់ព្រមរក្សាការដាក់ពង្រាយកងទ័ពបច្ចុប្បន្នដោយមិនមានការផ្លាស់ទីបន្ថែមទៀតក៏ដោយ ប៉ុន្តែការវាស់វែង និងការបោះបង្គោលព្រំដែននឹងនៅតែបន្ត។ នេះ​បើ​តាម​លោក ទៀ សីហា ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ពេល​ចុះ​ហត្ថលេខា​លើ​បទ​ឈប់បាញ់។


គិតត្រឹមថ្ងៃទី២៧ ខែធ្នូ នេះ មានរយៈពេល ២០ថ្ងៃហើយ ចាប់តាំងពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងវិញកាលពីថ្ងៃទី៧ ខែធ្នូ។ ចាប់តាំងពីពេលនោះមក ជនស៊ីវិល​កម្ពុជា​ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងរបស់ថៃ មាន​ចំនួន ៣១​នាក់ និងជិត ១០០នាក់ផ្សេងទៀតបានរងរបួស។ ប្រជាពលរដ្ឋជាង ៦០០.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ក្លាយ​ជា​ជន​ភៀស​សឹក៕



Post a Comment (0)
Previous Post Next Post