ថែម៧ប្រទេសទៀតអាមេរិកមាន៣៩ប្រទេសហើយស្ថិតវក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរទៅសហរដ្ឋអាម៉េរិក
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ថែម៧ប្រទេសទៀតអាមេរិកមាន៣៩ប្រទេសហើយស្ថិតវក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរទៅសហរដ្ឋអាម៉េរិក

 សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើការកំណត់ប្រទេសចំនួន ៧បន្ថែមទៀតចូលទៅក្នុងបញ្ជីរដាក់បម្រាមលើការធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក។ បម្រាមនេះ ក៏អនុវត្តចំពោះអ្នកកាន់ឯកសារធ្វើដំណើរដែលចេញដោយអាជ្ញាធរប៉ាឡេស្ទីនថែមទៀតផង ដោយនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ (ទី១៦ ខែធ្នូ) ។ប្រទេសដែលចូលទៅក្នុងបញ្ជីហាមឃាត់ថ្មីៗបន្ថែមទៀតនោះ រួមមាន ប៊ូគីណាហ្វាសូ ម៉ាលី នីហ្សេរ ស៊ូដង់ខាងត្បូង ស៊ីរី សៀរ៉ាឡេអូន និងប្រទេសឡាវ។ កាលពីមុន ប្រទេសឡាវ និងសៀរ៉ាឡេអូន ស្ថិតនៅក្នុងកម្រិតហាមឃាត់ដោយផ្នែកប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ត្រូវបានហាមឃាត់ការធ្វើដំណើរទាំងស្រុងតែម្ដង។ សេតវិមាននិយាយថា ប្រទេសទាំងនោះ មានបញ្ហាក្នុងការត្រួតពិនិត្យសន្តិសុខ ។ 

ក្នុងអំឡុងខែមិថុនា មេដឹកនាំអាម៉េរិករូបនេះ បានអនុម័តលើការហាមឃាត់ទាំងស្រុង ដោយមិនឱ្យប្រទេសចំនួន១២ធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក ក្នុងចំណោមនោះ រួមមាន ប្រទេសអាហ្វហ្គានីស្ថាន, មីយ៉ាន់ម៉ា, ឆាដ, សាធារណរដ្ឋកុងហ្គោ, ហ្គីណេអេក្វាទ័រ, អេរីទ្រា, ហៃទី, អ៊ីរ៉ង់, លីប៊ី, សូម៉ាលី, ស៊ូដង់ និងយេម៉ែន ។ 


រហូតមកដល់ខែធ្នូ ឆ្នាំ ២០២៥ ការសម្រេចចិត្តចុងក្រោយរបស់លោកប្រធានាធិបតីត្រាំ នាំឱ្យចំនួនប្រទេសដែលជាប់បម្រាមពេញលេញក្នុងការធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាម៉េរិក កើនឡើងដល់ ១៩ប្រទេស និងនាំឱ្យប្រទេសជាប់ក្នុងបញ្ជីរឹតបន្តឹង កើនដល់ ៣៩ប្រទេសឯណោះ ៕

Post a Comment (0)
Previous Post Next Post