ក្រសួងបរិស្ថាន​៖ សារធាតុ​គីមី​​​ក្នុង​ប្លា​ស្ទិ​កមួយ​ចំនួន​ គ្រោះថ្នាក់​ដល់​សុខភាព និង​ប្រព័ន្ធ​អេកូឡូស៊ី​ធ្ងន់ធ្ងរ​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រសួងបរិស្ថាន​៖ សារធាតុ​គីមី​​​ក្នុង​ប្លា​ស្ទិ​កមួយ​ចំនួន​ គ្រោះថ្នាក់​ដល់​សុខភាព និង​ប្រព័ន្ធ​អេកូឡូស៊ី​ធ្ងន់ធ្ងរ​

 ភ្នំពេញ៖ ក្រសួងបរិស្ថាន​បាន​ព្រមាន​អំពី​ហានិភ័យ​ធ្ងន់ធ្ងរ​ពីសារ​ធាតុគីមី​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការផលិត​ផលិតផល​ប្លា​ស្ទិ​ក ខណៈ​ការសិក្សា​សកល​មួយ​ បាន​បង្ហាញថា សារធាតុ​គីមី​ជាង​មួយ​ភាគ​បួន ក្នុងចំណោម​សារធាតុ​ជាង ១៦,០០០ ប្រភេទ បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស និង​ប្រព័ន្ធ​អេកូឡូស៊ី​។​


​ក្រសួង​បរិស្ថាន បានដក​ស្រង់​​​ទិន្នន័យ​សកល PlastChem ដែល​ទើបតែ​ចេញផ្សាយ​ថ្មីៗ​នេះ និង​ត្រូវបាន​ដកស្រង់​ផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​ទទួលបន្ទុក​បរិស្ថាន​នៃ​សហភាព​អឺរ៉ុប បាន​បង្ហាញថា មាន​សារ​ធាតុគីមី​ចំនួន ១៦,២៣៥ ប្រភេទ ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ផលិត​ប្លា​ស្ទិ​ក។


ប៉ុន្តែ​អ្នកស្រាវជ្រាវ​អាច​កំណត់​អត្តសញ្ញាណ និង​ប្រមូល​ព័ត៌មាន​លម្អិត​បានត្រឹមតែ ១២,៦៥៨ ប្រភេទ​ប៉ុណ្ណោះ ខណៈ​សារធាតុ​ដែល​នៅសល់​មិនទាន់មាន​ព័ត៌មាន​គ្រប់គ្រាន់​អំពី​លក្ខណៈសម្បត្តិ និង​ផលប៉ះពាល់​របស់​វា​។​


​ក្នុងចំណោម​សារធាតុ​គីមី​ដែល​អាច​កំណត់​អត្តសញ្ញាណ​បាន អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ប្រហែល​មួយ​ភាគ​បួន គឺជា​សារធាតុ​គីមី​គ្រោះថ្នាក់ ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ និង​បោះចោល​ចូលទៅក្នុង​បរិស្ថាន ដោយ​បង្ក​គ្រោះថ្នាក់​យ៉ាងខ្លាំង​ដល់​សុខភាព​មនុស្ស និង​ប្រព័ន្ធ​អេកូឡូស៊ី​។​


​ក្រសួងបរិស្ថាន​បានឱ្យដឹងថា៖ «សារធាតុ​គីមី​គួរ​ឲ្យ​ព្រួយបារម្ភ​ជាច្រើន នៅ​មិនទាន់​ត្រូវបាន​គ្រប់គ្រង​នៅ​កម្រិត​សកល​នៅឡើយ​ទេ ហើយ​វា​អាចមាន​វត្តមាន​ក្នុង​សម្ភារ​ប្លា​ស្ទិ​ក​ប្រើប្រាស់​ប្រចាំថ្ងៃ ដែល​អាច​ចូលទៅក្នុង​ខ្លួន​មនុស្ស មាន​ភាពស៊ាំ រឹងមាំ និង​ស្ថិតនៅក្នុង​រាងកាយ​រយៈពេល​យូរ​»។​


​ប្រភព​ដដែល​បាន​បញ្ជាក់ថា ប្លា​ស្ទិ​ក​បញ្ចេញ​សារធាតុពុល និង​បង្ក​គ្រោះថ្នាក់​នៅ​គ្រប់​ដំណាក់កាល​នៃ​វដ្ត​ជីវិត​របស់​វា ចាប់ពី​ដំណាក់កាល​ផលិត ការប្រើប្រាស់ ការកែច្នៃ​ឡើងវិញ រហូតដល់​ការគ្រប់គ្រង​សំណល់​។ 


សារធាតុ​គីមី​ចម្រុះ រួមទាំង​លម្អង​ប្លា​ស្ទិ​ក នៅពេល​ចូលទៅក្នុង​ខ្លួន​មនុស្ស អាច​បណ្តាលឱ្យ​កើត​ជំងឺ​ជាច្រើន ដូចជា ជំងឺ​បន្ត​ពូជ ការរំខាន​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​ប្រសាទ បញ្ហា​ភាពស៊ាំ និង​ជំងឺ​មេ​តា​ប៉ូលីស​។​


​ជាមួយគ្នានេះ ការប្រើប្រាស់​ប្លា​ស្ទិ​កចាស់ៗ​ឡើងវិញ ក៏​ត្រូវបាន​ចាត់ទុកថា​ជា​បញ្ហាសំខាន់​ផងដែរ ដោយសារ​វត្ថុធាតុដើម​នៅពេល​រលួយ អាច​បង្កើន​ហានិភ័យ​នៃ​ការបញ្ចេញ​សារ​ធាតុគីមី​គ្រោះថ្នាក់​។​


​ការសិក្សា​នេះ​បាន​ជំរុញឱ្យមាន​ការអំពាវនាវដើម្បី​​ពង្រឹង​ការគ្រប់គ្រង​សារធាតុ​គីមី បង្កើន​តម្លាភាព​ក្នុង​ការផលិត និង​លើកកម្ពស់​ការជ្រើសរើស​សម្ភារ​ជំនួស​ដែលមាន​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​សារធាតុ​គ្រោះថ្នាក់ និង​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ប្លា​ស្ទិ​កច​ក្រា និង​មាន​ចីរភាព៕


Post a Comment (0)
Previous Post Next Post