ខេត្ដឧត្តរមានជ័យ៖ គ្រាប់បែកចង្កោមមួយបានផ្ទុះនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ត្រង់ភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមបណ្តោយផ្លូវលេខ៥៨ បណ្តាលឱ្យបុគ្គលិកក្រុមហ៊ុន SN ដែលកំពុងធ្វើការតបណ្តាញអគ្គីសនី ចំនួនបីនាក់ រងរបួសធ្ងន់ និងស្រាល។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា៖ «ករណីនេះកើតឡើងបន្ទាប់ពីបុគ្គលិកម្នាក់បានដើរជាន់លើគ្រាប់បែកចង្កោម ដែលជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសង្គ្រាមសៀមឈ្លានពាន»។
លោកបានអំពាវនាវជាថ្មីទៅដល់ប្រជាពលរដ្ឋ វិស័យឯកជន និងអង្គភាពរដ្ឋ ដែលកំពុងរស់នៅ ឬធ្វើសកម្មភាពនៅតំបន់រងផលប៉ះពាល់ដោយសំណល់សង្គ្រាម សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាព CMAC ដើម្បីបង្ការ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ពីសំណល់យុទ្ធភណ្ឌសង្គ្រាម៕

