ពលរដ្ឋ​​​ជិត​ ៣០០០​គ្រួសារនៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​និង​ពោធិ៍សាត់មិន​អាច​ត្រលប់​ទៅផ្ទះ​សម្បែងវិញ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ពលរដ្ឋ​​​ជិត​ ៣០០០​គ្រួសារនៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​និង​ពោធិ៍សាត់មិន​អាច​ត្រលប់​ទៅផ្ទះ​សម្បែងវិញ

 ពលរដ្ឋ​​ជិត​ ៣០០០​គ្រួសារ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ពោធិ៍សាត់​ មិន​អាច​ត្រលប់​ទៅ​ផ្ទះ​សម្បែង​របស់​​ខ្លួន​វិញ​​បាន​ ខណៈ​ជន​ភៀស​សឹក​ជា​ច្រើន​បាន​ត្រឡប់​ទៅផ្ទះ​សម្បែង​ដែល​ខូច​ខាត ហើយ​បន្ត​ស្នាក់​នៅ​កន្លែង​ភៀស​សឹក​ថ្មី។ នេះបើ​តាមតួលេខ​របស់​ក្រសួង​មហា​ផ្ទៃ គិត​ត្រឹម​ម៉ោង​៦ ព្រឹក​ថ្ងៃទី១៦ ខែមករា។


យោង​តាម​ក្រសួង​មហា​ផ្ទៃ ពលរដ្ឋ​សរុបយ៉ាង​ហោច​ណាស់ ២៨២២​គ្រួសារ​ ក្នុង​នោះ​២៧៣៥គ្រួសារ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង ៨៧​គ្រួសារ​នៅ​ខេត្ត​ពោធិ៍សាត់ មិនអាច​វិល​ត្រឡប់​ទៅ​ភូមិឋាន​ផ្ទះ​សម្បែង​របស់​ពួក​គ។ ទោះបីជា​ក្រសួង​មិន​បាន​បញ្ជាក់​ពី​មូលហេតុ វា​ទំនង​ជា​បណ្ដាល​មក​ពី​ការ​ដាក់​ទូរកុងតឺន័រ និង​ការ​ព័ទ្ធ​បន្លា​លួស​​រារាំង​ដោយ​យោធាថៃ។

ស្របពេលជាមួយ​គ្នា​នេះ នៅខេត្ត​ឧត្តរមានជ័យ មានភូមិចំនួន៨៤ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅបាន ដោយអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធកំពុងរៀបចំផ្ទះ និងភូមិកររបស់​ពួក​គេ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី១៦ ខែមករា​នេះ ពលរដ្ឋភៀសសឹក​ដែល​បន្តស្នាក់នៅជំរំមានចំនួន១៤០.៦៩៣នាក់ ក្នុងនោះស្ត្រីមាន៧៣.៦១៦នាក់ និងកុមារ ៤៦.១៨០នាក់។ 

ក្រសួងបញ្ជាក់​ថា៖ «​ពលរដ្ឋភៀសសឹកខ្លះវិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅជំរំបណ្តោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ»។

អាជ្ញាធរ​ក៏​កំពុង​ប្រឹង​ប្រែអ​ធ្វើ​កិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក ដើម្បី​ឲ្យ​ពួក​គេ​អាច​ត្រឡប់​ទៅផ្ទះ​ស្បែង​វិញ ព្រម​ទាំង​បន្ត​ចុះស្រង់ផលប៉ះពាល់ និងការខូចខាត និង​បន្តដឹកជញ្ជូនស្បៀង និងត្រៀមមធ្យោបាយដឹកជញ្ជូនពលរដ្ឋត្រឡប់ មកកាន់លំនៅឋាន​វិញ៕

Post a Comment (0)
Previous Post Next Post