លោកផ្កាយ៣ សុខ លីហួត អគ្គនាយក​រង​​អន្តោប្រវេសន៍ត្រូវ​បាន​ដក​តំណែង​ដោយ​ «បញ្ហា​ផ្ទាល់​ខ្លួន»
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

លោកផ្កាយ៣ សុខ លីហួត អគ្គនាយក​រង​​អន្តោប្រវេសន៍ត្រូវ​បាន​ដក​តំណែង​ដោយ​ «បញ្ហា​ផ្ទាល់​ខ្លួន»

 លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ដកហូតមុខតំណែងឧត្តមសេនីយ៍ឯក សុខ លីហួត ពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យមក​នៅ​កម្រិត​ជាមន្ត្រី​​ធម្មតា ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ។

ការ​ដក​ហូត​មុខ​តំណែង​នេះ ធ្វើ​ឡើង​តាម​រយៈ​​អនុក្រឹត្យ ដែល​បាន​សម្រេច​នៅ​ថ្ងៃទី៨ មករា ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១៩ ខែមករា​នេះ។ យោង​តាម​អនុក្រឹត្យ​របស់លោក ការ​ដក​មុខ​តំណែង​នេះ ធ្វើ​ឡើង​តាមសំណើ​របស់​ក្រសួង​មហា​ផ្ទៃ។

យ៉ាង​ណា​ក៏​ដោយ លោក ទូច សុខៈ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ថា ការ​ដកហូត​មុខ​តំណែង​នេះ មិន​ពាក់​ព័ន្ធ​នឹង​អំពើ​ល្មើស​ណា​មួយ​នោះទេ ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​បង្កើន​ការ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​អនឡាញ។

លោក ទូច សុខៈ ថ្លែង​ថា៖ «ករណី​នេះ​ផ្ដើម​ចេញ​ពី​បញ្ហា​ផ្ទាល់ខ្លួន​របស់​គាត់ បញ្ហា​ក្រុម​គ្រួសារ​របស់​គាត់ ដែល​ជា​បន្ត​បន្ទាប់​ជះ​ទៅដល់​ប្រសិទ្ធភាព​នៃ​ការងារ​របស់​អង្គភាព និង​វិន័យ​របស់​នគរបាល​ជាតិ​ជាបន្ត​បន្ទាប់។ ទាំង​នេះ​នាំ​ឲ្យ​ក្រុមប្រឹក្សា​វិន័យ​ប្រជុំ​​និង​សម្រេច​ស្នើ​សុំ​ទៅកាន់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហើយ​សម្ដេច​លោក​សម្រេច​ទៅតាម​កសារ​ស្នើសុំ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​វិន័យ​បានធ្វើ​ការ​ម៉ត់ចត់»។

យ៉ាង​ណា​​ក៏​ដោយ លោក ទូច សុខៈ មិន​បាន​បញ្ជាក់​ថា បញ្ហា​ផ្ទាល់​ខ្លួន​នោះ​យ៉ាង​ណា​នោះទេ៕


Post a Comment (0)
Previous Post Next Post