រដ្ឋមន្ត្រីព័ត៌មាន អំពាវនាវឲ្យសាធារណជនប្រយ័ត្នព័ត៌មានក្លែងក្លាយពាក់ព័ន្ធព្រំដែនកម្ពុជា–ថៃ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រដ្ឋមន្ត្រីព័ត៌មាន អំពាវនាវឲ្យសាធារណជនប្រយ័ត្នព័ត៌មានក្លែងក្លាយពាក់ព័ន្ធព្រំដែនកម្ពុជា–ថៃ

 ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឲ្យសាធារណជនប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានចាស់ៗដែលត្រូវបានយកមកបំភ្លៃថាជាព័ត៌មានថ្មី ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា–ថៃ ដែលកំពុងត្រូវបានចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម។


លោករដ្ឋមន្ត្រីបានបញ្ជាក់ថា: "គណនីហ្វេសប៊ុក និងក្រុមតេឡេក្រាមមួយចំនួន រួមទាំងក្រុមរកប្រាក់តាមអនឡាញ (MMO) បានយកវីដេអូ និងព័ត៌មានចាស់ៗមកប្រើប្រាស់បន្លំ ដើម្បីទាក់ទាញ likes, views និង shares ដោយមិនគិតពីផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ"។


រដ្ឋមន្ត្រីបានស្នើប្រជាពលរដ្ឋកុំជឿ និងកុំចែករំលែកព័ត៌មានគ្មានប្រភពច្បាស់លាស់ ហើយសូមតាមដានព័ត៌មានត្រឹមត្រូវតែពីប្រភពផ្លូវការ ដូចជា ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងគណនីផ្លូវការរបស់ថ្នាក់ដឹកនាំ។


សារនេះក៏បានបញ្ជាក់ថា ក្នុងករណីមានហេតុការណ៍ពិតប្រាកដកើតឡើង ស្ថាប័នជំនាញនឹងផ្តល់ព័ត៌មានជូនសាធារណជនភ្លាមៗ។


ការផ្សព្វផ្សាយ និងទទួលយកព័ត៌មានពិត ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម៕


Post a Comment (0)
Previous Post Next Post