ថៃ​បម្រុង​ដាក់​ទូរកុងតឺន័រ ៥០ នៅថ្មដា ប៉ុន្តែ​បាន​ផ្អាកវិញ ពេល​ឃើញ​ក្រុម​ AOT
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ថៃ​បម្រុង​ដាក់​ទូរកុងតឺន័រ ៥០ នៅថ្មដា ប៉ុន្តែ​បាន​ផ្អាកវិញ ពេល​ឃើញ​ក្រុម​ AOT

 យោធា​និង​ពលរដ្ឋ​ថៃ ព្យាយាម​ដាក់​ទូរ​កុងតឺន័រ​ប្រមាណ ៥០​ទូរ នៅ​តំបន់​ថ្ម​ដា ក្នុង​ខេត្ត​ពោធិ៍សាត់ នៅថ្ងៃទី៦ ខែកុម្ភៈ​នេះ​ ប៉ុន្តែ បាន​ផ្អាក​សកម្មភាព​វិញ​ដោយ​សារ​តែ​មាន​​វត្តមាន​នៃ​ក្រុម​អ្នក​សង្កេតការណ៍អាស៊ាន​ (AOT) ដែល​បានចុះ​ទៅ​ដល់​ទីនោះ។


ការ​ដាក់​ទូរ​កុងតឺន័រ​នេះ ធ្វើ​ឡើង​មិនខុស​ពី​នៅតំបន់​​អានសេះ​ទេ គឺ​ក្នុង​គោលបំណង​បិទផ្លូវ ហើយ​អាច​បង្កើត​​នូវ​ស្ថានភាព​ថ្មី​នៅ​នឹង​កន្លែង។ សកម្មភាព​ដាក់ទូរ​កុងតឺន័រ​របស់​ថៃ​នៅ​ថ្ងៃ​នេះ បាន​ផ្អាក​នៅ​ពេល​ដែល​ក្រុមសម្របសម្រួល (CLG) ​បាន​ដឹកនាំ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន បាន​ចុះទៅ​ដល់​តំបន់​នោះ។


មន្ត្រីជាន់​ខ្ពស់​កម្ពុជា​បាន​ថ្លែង​ថា សកម្មភាព​ដាក់​ទូរ​កុងតឺន័រ​នេះ ទាំង​នៅ​ថ្មដា និង​នៅ​តំបន់​ផ្សេង​ទៀត​គឺ​ជា​សកម្មភាព​រំលោភ​លើដែន​​អធិបតេយ្យ​របស់​កម្ពុជា និងបទ​ឈប់​បាញ់។


លោក​ថ្លែង​ថា៖ «យោង​តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន គឺ​ថៃ​បាន​ដឹកកុងតឺន័រ​ប្រមាណ ៥០ បម្រុង​ដាក់​បិទ​ផ្លូវ​នៅថ្មដា ហើយ​ថ្ងៃនេះ​ AOT បាន​ទៅដល់​តំបន់​នេះ​ហើយថៃ​ក៏​បានផ្អាក​សកម្មភាព​វិញ»។


លោកបន្ត​ថា៖ «ការ​ដាក់​ទូរកុងតឺន័រ​នេះ​ គឺជា​ការំលោភ​បំពាន​លើ​បទ​ឈប់បាញ់ និង​រំលោភ​បំពាន​លើ​អធិបតេយ្យ​ និង បូរណភាព​ទឹកដី​របស់​កម្ពុជា»។


យោង​តាម​ក្រសួង​ការពារ​ជាតិ ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ បទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត៕ភ្នំពេញ​ប៉ុស្តិ៍​


Post a Comment (0)
Previous Post Next Post