មេដឹកនាំ​កម្ពុជា​និយាយ​ពី​ការ​កាន់កាប់​ទឹកដីកម្ពុជា​​ដោយយោធា​ថៃ​ ខណៈ​​ភាគីថៃ​កំពុង​ឃ្លាំមើល​ទស្សនកិច្ច​របស់​លោក
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

មេដឹកនាំ​កម្ពុជា​និយាយ​ពី​ការ​កាន់កាប់​ទឹកដីកម្ពុជា​​ដោយយោធា​ថៃ​ ខណៈ​​ភាគីថៃ​កំពុង​ឃ្លាំមើល​ទស្សនកិច្ច​របស់​លោក

 លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​លើក​ឡើង​ពី​​ការរំលោភបំពានអធិបតេយ្យភាពនិង​​ការ​គ្រប់គ្រង​ទឹកដី​កម្ពុជា​ដោយ​យោធា​ថៃ នៅ​ក្នុង​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សន្តិភាព ទោះបី​ជា​មន្ត្រីជាន់​ខ្ពស់​ថៃ​អះអាង​ថា ពួក​គេ​កំពុង​ឃ្លាំ​មើល​សកម្មភាព​របស់លោក​នៅ​ក្រៅ​ប្រទេស។


ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​អន្តរជាតិ​នៅរដ្ឋធានី​វ៉ាស៊ីនតោន ​សហរដ្ឋ​អាមេរិក លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ស្រង់​សម្ដី​ដែល​លោក​ថ្លែង​ថា យោធាថៃ​កំពុង​គ្រប់គ្រង​​ផ្នែក​នៃ​ទឹកដី​កម្ពុជា​ ក្រោយ​បទ​ឈប់បាញ់​ដែល​លោក ត្រាំ​ បាន​សម្របសម្រួល ហើយ​លោក​អំពាវនាវ​ឲ្យ​ភាគី​ថៃ​ឲ្យ​ងាក​មក​ប្រើ​យន្តការ​វាស់​វែង​បោះ​បង្គោល​ព្រំដែន​ឡើង​វិញ​តាម​រយៈ JBC។


យោង​រតាម​ទីភ្នាក់​ងារ​ព័ត៌មាន​​រ៉យទ័រ ក្រុម​ប្រឹក្សាសន្តិភាព​ត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យផែនការសន្តិភាពហ្គាហ្សា ប៉ុន្តែលោក ត្រាំ បាននិយាយថា លោកក្រុមប្រឹក្សា​នេះ​ក៏​នឹងដើរតួនាទីកាន់តែទូលំទូលាយជាង​នេះផ​ងដែរ។


លោក ហ៊ុន ម៉ាណែត បាន​រ៉យទ័រ​ថា កងកម្លាំងថៃបាន​ចូល​កាន់កាប់ជ្រៅចូលទៅក្នុងទឹកដីកម្ពុជានៅក្នុងតំបន់ជាច្រើន ដែល​នេះគឺហួសពីការទាមទារជាឯកតោភាគីរបស់ថៃផ្ទាល់ គឺ​ហួស​ខ្សែបន្ទាត់ព្រំដែន។ លោក​បន្ថែមថា កងទ័ពថៃបានដាក់កុងតឺន័រ និងលួសបន្លានៅក្នុងទីតាំង​ដែលថៃបានទទួលស្គាល់ជាយូរមកហើយថាជាទឹកដីកម្ពុជា ហើយប្រជាជន​កម្ពុជា​មិនអាចវិលត្រឡប់ទៅផ្ទះវិញបានទេ។


លោក​ថា ការពិតនៅលើដី​បែប​នេះ​ កម្ពុជាមិនអាចទទួលយកបាន​ទេ​ ព្រោះវា​ជា​ការរំលោភបំពានអធិបតេយ្យភាព ឬបូរណភាពទឹកដីរបស់កម្ពុជា​។


លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់នោះគឺការប្រើប្រាស់យន្តការបច្ចេកទេសដែលយើងមាន ដោយផ្អែកលើសន្ធិសញ្ញា ដោយផ្អែកលើកិច្ចព្រមព្រៀងទាំងអស់ដែលយើងមាន។ ដូច្នេះយើងសង្ឃឹមថា ថៃនឹងយល់ព្រម និងចាប់ផ្តើមអនុញ្ញាតឲ្យ JBC ធ្វើការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។


លោក​ ហ៊ុន ម៉ាណែត ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ភាគី​​ថៃបានយក​មូលហេតុ​បោះ​ឆ្នោត​ដើម្បី​ពន្យារ​ការ​ធ្វើ​ការ​ជាមួយ​កម្ពុជាក្នុង​ការ​វាស់​វែងស​កំណត់​ខណ្ឌ​សីមា។


លោក​នាយករដ្ឋ​មន្ត្រី​ត្រូវ​បាន​ស្រង់​សម្ដី​ថា៖ «ឥឡូវនេះការបោះឆ្នោតបានចប់ហើយ យើងសង្ឃឹមថា ថៃអាចចាប់ផ្តើមយ៉ាងហោចណាស់នៅកម្រិតបច្ចេកទេស ដើម្បីចាប់ផ្តើមវាស់វែង ចាប់ផ្តើមកំណត់ព្រំដែននៅក្នុងតំបន់ក្តៅ ដើម្បីឲ្យយើងអាចត្រឡប់ទៅរកជីវិតធម្មតាវិញបាន»។


ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​សហរដ្ឋ​អាមេរិក និង​បន្តទៅ​តំបន់​អឺរ៉ុប កំពុង​ស្ថិត​នៅ​ក្រោម​ក្រសែ​ភ្នែក​របស់​អាជ្ញាធរថៃ ដោយ​រដ្ឋ​មន្ត្រី​ការបរទេស​សីហាសាក់ ភួងកេតកែវ បានថ្លែង​កាលពី​ម្សិល​មិញ​ថា ថៃ​កំពុង​តាមដាន​សកម្មភាព​របស់​លោក ហ៊ុន ម៉ាណែត នៅ​បរទេស ជាពិសេស​ជំនួប​ជាមួយ​លោក ដូណាល់ ត្រាំ និង​ការ​ស្នើ​សុំ​ឯកសារ​ប្រវត្តិសាស្ត្រ​ពី​បារាំង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Nation Thailand៕


Post a Comment (0)
Previous Post Next Post